ភ្នំពេញ —
គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា នៅថ្ងៃពុធនេះបានចាប់ផ្តើមបើកយុទ្ធនាការប្រមូលភស្តុតាងអំពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោតដើម្បីដាក់ពាក្យបណ្តឹងទៅសហគមន៍អន្តរជាតិបន្ទាប់ពីគណបក្សនេះមានការចោទប្រកាន់ថា ការបោះឆ្នោតលើកនេះមានភាពមិនប្រក្រតីធ្ងន់ធ្ងរជាច្រើន។
យោងតាមលទ្ធផលនៃការបោះឆ្នោតជាបណ្តោះអាសន្នកាលពីថ្ងៃអាទិត្យបានបង្ហាញឃើញថា គណបក្សប្រជាជនកម្ពុជាដែលត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំទទួលបានសំឡេងចំនួន៦៨អាសនៈ គណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។
ក៏ប៉ុន្តែលោកសម រង្ស៊ីបាននិយាយថា គណបក្សសង្គ្រោះជាតិជាអ្នកឈ្នះឆ្នោតនៅក្នុងអាណត្តិនេះគឺអាចទទួលបានចំនួន៦៦អាសនៈដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន។
លោកហូរ វ៉ាន់ សមាជិកគណៈកម្មការទទួលពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ បាននិយាយថា យុទ្ធនាការនេះនឹងធ្វើឡើងរយៈពេល១០ថ្ងៃដោយចាប់ផ្តើមពីថ្ងៃពុធនេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៩ខែសីហា ខាងមុខនេះ មួយថ្ងៃមុនពេលប្រកាសលទ្ធផលជាបណ្តោះអាសន្នរបស់គ.ជ.ប.។
លោកបានបញ្ជាក់ថា ការទទួលពាក្យបណ្តឹងនេះចែកចេញជាបួនប្រភេទគឺទីមួយប្រជាពលរដ្ឋដែលមិនបានបោះឆ្នោត ឈ្មោះខ្លួនត្រូវបានគេបោះជំនួស ប្រជាពលរដ្ឋដែលបានឃើញបាតុភាពមិនប្រក្រតី និងប្រជាពលរដ្ឋ ដែលបានដឹងអំពីភាពមិនប្រក្រតីនៃជនបរទេសដែលបានចូលបោះឆ្នោត ត្រូវបញ្ជូនឯកសារជារូបភាពជាវីដេអូមកគណបក្សសង្គ្រោះជាតិទុកជាភស្តុតាង។
លោកបាននិយាយថា យុទ្ធនាការនេះនឹងធ្វើឡើងនៅទូទាំង ហើយប្រទេសប្រជាពលរដ្ឋអាចមកដាក់ពាក្យបណ្តឹងអំពីភាពមិនក្រតីទាំងនេះទៅកាន់ការិយាល័យគណបក្សសង្គ្រោះជាតិនៅទូទាំងខេត្តក្រុង។
លោកបាននិយាយថា៖ «យើងធ្វើនេះគឺដើម្បីឲ្យការបោះឆ្នោតនេះវាមានសេរី និងយុត្តិធម៌ និងមានតម្លាភាព។ អ្នកឈ្នះក៏ទទួលយកបាន អ្នកចាញ់ក៏ទទួលយកបាន»។
មានមនុស្សយ៉ាងតិចប្រមាណជិត១០០០នាក់បានមកកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលមានទីតាំងនៅខណ្ឌទួលគោក ដោយមានអ្នកខ្លះបានកាន់សៀវភៅបណ្ណគ្រួសារ និងអត្តសញ្ញាណបណ្ណបង្ហាញជូនមន្ត្រីទទួលពាក្យបណ្តឹងរបស់គណបក្ស។
ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងភ្នំពេញបានកាន់អត្តសញ្ញាណបណ្ណនិងបណ្ណគ្រួសារមកបង្ហាញនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ លោកបាននិយាយទាំងកំហឹងថា ក្រុមគ្រួសាររបស់លោកចំនួនបួននាក់មិនបានបោះឆ្នោតទេ។
លោកនិយាយថា៖«ចាប់ពីពេលនេះទៅ ប្រសិនណាបើគ.ជ.ប.នៅតែបក្សតែមួយនៅតែដដែលទេ មិនសុក្រឹត មិនយុត្តិធម៌ទេ មិនសុក្រិដ្ឋឧទាហរណ៍ថា ប្រជាពលរដ្ឋទាំងអស់គ្នាដែលមានអត្តសញ្ញាណបណ្ណ បញ្ជូលឈ្មោះគាត់ទៅក្នុងបញ្ជីបោះឆ្នោតហើយទៅ មិនចាំបាច់ទៅចុះឈ្មោះ មិនចាំបាច់ទៅរក។ គ្នាជិះឡានទៅមួយថ្ងៃប៉ុន្មាន?»
ក្រុមប្រជាពលរដ្ឋ ដែលបានមកដាក់ពាក្យបណ្តឹង បានស្រែកស្វាគមន៍នៅពេលដែលបានឃើញមានវត្តមានលោកកឹម សុខានិងលោកសមរង្ស៊ីថ្លែងនៅក្នុងពេលដែលគណបក្សសង្គ្រោះជាតិកំពុងទទួលពាក្យបណ្តឹង។
«ជយោ! លោកប្រធានសម រង្ស៊ី»។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា យើងមិនអនុញ្ញាតឲ្យគេលួចជ័យជំនះរបស់យើងទេ ហើយសូមបងប្អូនទាំងអស់រួមគ្នាការពារជ័យជំនះរបស់ពលរដ្ឋខ្មែរ។
លោកនិយាយថា៖ «យើងរៀបចំធ្វើការដើម្បីប្រមូលភស្តុតាង ប្រមូលសាក្សីបញ្ជាក់ឲ្យពិភពលោកទាំងមូលឃើញច្បាស់ថា សង្គ្រោះជាតិឈ្នះដាច់ ឈ្នះលើគណបក្សប្រជាជន»។
មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយថា គ្រាន់តែរយៈពេលមួយថ្ងៃតែប៉ុណ្ណោះ គណបក្សបានទទួលពាក្យបណ្តឹងចំនួន១០០០ ហើយគេរំពឹងថាពាក្យបណ្តឹងនឹងមានចំនួនកើនឡើងជាងនេះ។
លោកហូរ វ៉ាន់បាននិយាយថា ក្រោយពីបញ្ចប់ពាក្យបណ្តឹង លោកនឹងដាក់ប្តឹងទៅកាន់គ.ជ.ប.មុនគេ ហើយក្រោយមកនិងប្តឹងទៅសហគមន៍អន្តរជាតិអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
វីអូអេបានព្យាយាមទាក់ទងសុំអត្ថាធិប្បាយពីលោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែមិនអាចទាក់ទងបាន៕