ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី ព្រមព្រៀងពិភាក្សាគ្នារកវិធីបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីធ្វើការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។
យោងតាមលទ្ឋផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គណបក្សសង្គ្រោះជាតិបានអះអាងថា គណបក្សប្រឆាំងជាអ្នកឈ្នះឆ្នោតដោយទទួលបានយ៉ាងតិច៦៣អាសនៈ ចំណែកឯគណបក្សប្រជាជនកម្ពុជាវិញក៏បានអះអាងថា ខ្លួនជាអ្នកឈ្នះឆ្នោតដោយទទួលបាន៦៨អាសនៈ។
នៅនាទីចុងក្រោយគណបក្សទាំងពីរ បានឈានដល់ការព្រមព្រៀងពិភាក្សាគ្នារកវិធីបង្កើតគណៈកម្មការចម្រុះមួយដើម្បីធ្វើការស៊ើបអង្កេតភាពមិនប្រក្រតីដែលបានកើតឡើងក្នុងពេលបោះឆ្នោត។
គណបក្សសង្គ្រោះជាតិបានដាក់លិខិតមួយជួនគ.ជ.ប ស្តីពីការស្នើសុំឲ្យមានការរៀបចំបង្កើតគណៈកម្មការស៊ើបអង្កេតនេះ។ គណៈកម្មការនេះ នឹងមានការចូលរួមដោយគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា អង្កការសង្គមស៊ីវិលជាតិ និងអន្តរជាតិដែលពាក់ព័ន្ឋនឹងការបោះឆ្នោត ដើម្បីធ្វើការស៊ើបអង្កេតនិងធ្វើរបាយការណ៍អំពីភាពមិនប្រក្រតីកាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថា ការបង្កើតឲ្យមានការស៊ើបអង្កេតនេះដោយសារតែគណបក្សសង្គ្រោះជាតិបានរកឃើញថា មានភាពមិនប្រក្រតីជាច្រើនបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោត។
«យើងបង្កើតគណៈកម្មការនេះឡើងដែលមានសមាសភាពពីគ្រប់មជ្ឈដ្ឋាននិងការបោះឆ្នោតហ្នឹងឲ្យគាត់មកជួយពិនិត្យមើលស្រាវជ្រាវភាពមិនប្រក្រតីដើម្បីវាយតម្លៃទំហំនៃផលប៉ះពាល់ហើយយើងរកវិធានការដោះស្រាយដោយសន្តិវិធី»។
មន្ត្រីគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងដើម្បីសុំសេចក្តីបញ្ជាក់បានទេ។ ក៏ប៉ុន្តែ បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រើយន្តការដែលមានស្រាប់ គណបក្សប្រជាជនកម្ពុជានឹងចូលរួម។
នៅខេត្តកណ្តាល លោកហ៊ុន សែន ដែលបានបង្ហាញមុខជាសារធារណៈជាលើកទី២បានអះអាងថា គណបក្សប្រជាជនមិនបានស្នើឲ្យបង្កើតគណៈកម្មការចម្រុះដើម្បីធ្វើការស៊ើបអង្កេតអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតទេ។ ក៏ប៉ុន្តែបើគ.ជ.ប ប្រើយន្តការដែលមានស្រាប់លោកនឹងស្វាគមន៍។
«បើបើកទូលាយបែបនេះខ្ញុំនឹងស្វាគមន៏គាំទ្រហើយគណបក្សប្រជាជននឹងចូលរួមដែរ។អញ្ចឹងបានសេចក្តីថា យើងមិនបានទៅបង្កើតគណៈកម្មការមួយថ្មីទេ។ ពីព្រោះច្បាប់បានចែងអោយគ.ជ.ប ដោះស្រាយបញ្ហាហ្នឹង»។
លោក ទេព នីថា អគ្គលេខាធិការនៃគ.ជ.ប បាននិយាយថា លោកបានទទួលលិខិតពីគណបក្សប្រជាជនកម្ពុជានិងពីគណបក្សសង្គ្រោះជាតិរួចហើយស្តីពីការស្នើសុំឲ្យ បង្កើតគណៈកម្មការចំរុះ ដើម្បីស្រាវជ្រាវភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។
«គ.ជ.ប បានទទួលលិខិតពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលទាក់ទងអំពីការបង្កើតគណៈកម្មការចម្រុះហើយគ.ជ.ប បានសម្រេចមុននេះបន្តិចនឹងអញ្ជើញតំណាងគណបក្សទាំងពីរមកជួបប្រជុំជាមួយគ.ជ.ប នៅថ្ងៃស្អែក»។
លោកទេព នីថា បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ស្អែកនេះយើងនឹងអញ្ជើញភាគីគណបក្សនិមួយៗឲ្យជ្រើសរើសតំណាងរបស់ខ្លួនម្នាក់ៗមកចូលរួមដើម្បីប្រជុំជាមួយនឹងគ.ជ.ប មុននឹងឈានដល់បង្កើតគណៈកម្មការចម្រុះ៕