ជំងឺឆ្លង​បង្ក​ដោយ​ដង្កូវ​ហ្គីណេ​នៅសល់តែ១៤ករណី​ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភពលោក

Your browser doesn’t support HTML5

មជ្ឈមណ្ឌល Carter ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Atlanta កំពុង​ឈាន​ទៅ​រក​ការ​លុប​បំបាត់​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​ដង្កូវ​ហ្គីណេ។ លោក Kane Farabaugh នៃ​វីអូអេ​រាយការណ៍​ពី​ទីក្រុង​ Chicago ថា ប្រសិន​បើ​ប្រទេស​មួយ​ចំនួន​នៃ​ទ្វីប​អាហ្រ្វិក​ដែល​នៅ​មាន​ករណី​ឆ្លង​ជំងឺ​នេះ មាន​ដូច​ជា ប្រទេស​ឆាដ ស៊ូដង់​ខាងត្បូង ម៉ាលី អេត្យូពី និង​តំបន់​នានា​នៅ​តាម​ព្រំដែន​ប្រទេស​កាមេរូន អាច​លុប​បំបាត់​ជំងឺ​នេះ​បាន​ទាំង​ស្រុង នោះ​ជំងឺ​នេះ​នឹង​ក្លាយ​ជា​ជំងឺ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​លុប​បំបាត់​តាម​រយៈ​ការ​ទប់ស្កាត់ ​ហើយ​មិន​មែន​តាម​រយៈ​ការប្រើ​​វ៉ាក់សាំង​ទេ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ប្រែសម្រួល៕