«នៅទិវាសិទ្ធិមនុស្សអន្តរជាតិ សូមគិតអំពីអ្នកដែលកំពុងតស៊ូការពារសិទិ្ធរបស់ខ្លួន» ដោយ ម៉ម កល្យាណនី
Your browser doesn’t support HTML5
ផលិតករភាពយន្តដែលទទួលរង្វាន់ គឺកញ្ញា ម៉ម កល្យាណនី បានផ្ញើសំណេរមួយមកកាន់វីអូអេ ដើម្បីជាសារនៅទិវាសិទ្ធិមនុស្សអន្តរជាតិ។ សំណេរនេះ ត្រូវអមដោយវីដេអូខ្លីមួយដែលនាងបានផលិត ដើម្បីពិនិត្យមើលអំពីជីវិតរបស់ស្រ្តីនៅតំបន់ជ្រលងជាយអារ៉ែង ដែលបានប្រឆាំងជំទាស់នឹងការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ដែលពួកគេរស់នៅ។ ពួកគេនិយាយថា វាផ្តល់គ្រោះថ្នាក់ដល់ជីវភាពរស់នៅរបស់ពួកគេ៕