បទ​សម្ភាសន៍ VOA៖ អតីត​មេបញ្ជាការ​រំឭក​ពីមូល​ហេតុ​នៃ​អំពើ​រដ្ឋប្រហារ​កាល​ពី១៩​ឆ្នាំមុន

លោក​ ញឹក​ ប៊ុន​ឆៃ ប្រធាន​គណបក្ស​ខ្មែររួប​រួម​ជាតិ​ ផ្តល់​បទ​សម្ភាសន៍​នៅ​ឯការិយាល័យ​ VOA ខេមរភាសា នៅទីក្រុង​ភ្នំ​ពេញ​ កាលពី​ថ្ងៃ​ទី៤ ខែកក្កដា ២០១៦។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក​ សុខ ខេមរា ​នៃ ​VOA ​លោក ញ៉ឹក ប៊ុនឆៃ ​បាន​បញ្ជាក់​ពីការ​សោកស្តាយ​ដែល​ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង ​ហើយ​នាំ​ឲ្យ​មាន​ការ​ស្លាប់​នាយ​ទាហាន​ និង​ពល​ទាហាន​របស់​លោក​ជាច្រើន​ ហើយ​នាំ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស។

អតីត​មេបញ្ជាការ​កង​យោពល​ខេមរ​ភូមិន្ទ​ដែលស្មោះ​ត្រង់នឹង​គណបក្ស​រាជា និយម​គឺ​លោក​ញ៉ឹក ប៊ុនឆៃ​គ្រោង​នឹង​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​១៩​នៃ​រដ្ឋប្រហារ​ខែ​កក្កដា​នៅ​ថ្ងៃ​ពុធ​នេះ ​នៅ​វត្ត​មួយ​ស្ថិត​នៅ​ជាយ​ក្រុង​ភ្នំពេញ។​ លោក​បាន​រៀបរាប់​អំពី​ការ​មិន​ទុក​ចិត្ត​គ្នា​ដែល​នាំឲ្យ​មាន​រដ្ឋ​ប្រហារ​កើត​ឡើង​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដែល​លោក​ បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា​ ជា​ការ​ផ្ទុះ​អាវុធ។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក​ សុខ ខេមរា ​នៃ ​VOA ​លោក ញ៉ឹក ប៊ុនឆៃ ​បាន​បញ្ជាក់​ពីការ​សោកស្តាយ​ដែល​ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង ​ហើយ​នាំ​ឲ្យ​មាន​ការ​ស្លាប់​នាយ​ទាហាន​ និង​ពល​ទាហាន​របស់​លោក​ជាច្រើន​ ហើយ​នាំ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស។

(ចុចមើល​បទ​សម្ភាសន៍​ជា​វីដេអូ​ទាំង​ស្រុង​ខាង​ក្រោម​នេះ)

Your browser doesn’t support HTML5

អតីត​មេបញ្ជាការ​រំឮក​ពីមូល​ហេតុ​នៃ​អំពើ​រដ្ឋប្រហារ​កាល​ពី១៩​ឆ្នាំមុន

លោក​ ញ៉ឹក ប៊ុនឆៃ​ ដែល​មិន​ប្រើ​ពាក្យ​រដ្ឋ​ប្រហារ​ បាន​អះអាង​ថា ​អំពើ​រដ្ឋ​ប្រហារ​កាល​ពី​១៩​ឆ្នាំ​មុន ​គឺ​កើត​ឡើង​ដោយសារ​ការ​មិន​ទុក​ចិត្តគ្នា​រវាង​អ្នក​នយោបាយ​ផង​ និង​ការ​ប្រទាញ​ប្រទង់​គ្នា​ដើម្បី​នាំ​យក​កម្លាំង​ខ្មែរ​ក្រហម​ផង។​ លោក​ថ្លែង​ថា​ លោក​មាន​ការ​សោកស្តាយ​ចំពោះ​ការ​កើត​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​គ្នា​ ដែល​ធ្វើឲ្យ​កងទ័ព​របស់​លោក​ ទាំង​នាយ​ទាហាន​ និង​ពល​ទាហាន​ ស្លាប់​ជាច្រើន​នាក់​ ហើយ​គ្មាន​យុត្តិធម៌​ទេ​មក​ដល់​ពេល​នេះ។​

ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ ​ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣​ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពីមុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទី១​នៅ​ក្នុង​ខែ​កក្កដា ​ឆ្នាំ១៩៩៧ ​ក្រោយ​ពេល​កងទ័ព​ស្មោះត្រង់​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ពេល​នោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី២​ បាន​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​នឹង​កងទ័ព​ស្មោះ​ត្រង់​នឹង​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណ្ធឫទ្ធិ ​ដែល​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច។​ លោក​ ញ៉ឹក ប៊ុនឆៃ​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ​បាន​អះអាង​ថា ​ឆ្លង​តាម​បទ​ពិសោធន៍​នៃ​ការ​បែកបាក់​ផ្ទៃ​ក្នុង​ជាតិ ​លោក​ទទូច​សុំ​ថា អ្នក​នយោបាយ ​ដែល​កំពុង​មាន​ជម្លោះ​ គួរតែ​និយាយ​គ្នា​ និង​បង្កើន​ទំនុកចិត្ត​ឡើង​វិញ ​ហើយ​ថា ភាព​ស្មោះត្រង់​ជាមួយ​គ្នា​គឺ​ជារឿង​ចាំ​បាច់៕