ពួកអ្នកស្រុកនៅកោះអូគីណាវ៉ាបានបោះឆ្នោតជ្រើសរើសអភិបាលខេត្តថ្មីនៅថ្ងៃអាទិត្យនេះនៅក្នុងការបោះឆ្នោតមួយដែលត្រូវបានគេមើលឃើញថា ជាការសម្រេចអនាគតវត្តមានយោធាសហរដ្ឋអាមេរិកនៅលើកោះដ៏សំខាន់របស់ជប៉ុននេះ។
ការស្ទង់មតិកាលពីពេលថ្មីៗនេះ បានប្រាប់ឲ្យដឹងថា ការប្រកួតប្រជែងការបោះឆ្នោតដ៏តានតឹងរវាងបេក្ខជន២រូបដែលមានទស្សនៈជំទាស់ប្រឆាំងការស្ថាបនាទីតាំងយោ ធាថ្មីរបស់សហរដ្ឋអាមេរិកនៅលើកោះនោះ។
លោក Atsushi Sakima អាយុ៥៤ឆ្នាំ បានទទួលការគាំទ្រពីគណបក្សប្រជាធិបតេយ្យសេរីដែលជាគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្រ្តី Shinzo Abeដែលបានដាក់គំនាបជាយូរយាណាស់មកហើយឲ្យកោះអូគីណាវ៉ាទទួលយកមូលដ្ឋានទ័ពអាកាសថ្មី។
គូប្រកួតប្រជែងរបស់លោកគឺលោក Denny Tamaki ជាកូនប្រុសរបស់ទាហានសហ រដ្ឋអាមេរិកដែលកាលពីពេលមុនបានធ្វើជាសមាជិកសភាគណបក្សប្រឆាំងហើយបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រឆាំងនឹងមូលដ្ឋានថ្មីរបស់កងទ័ពនេះ។
ការបោះឆ្នោតបានកើតមានឡើងបន្ទាប់ពីលោកTakeshi Onagaដែលជាអភិបាលខេត្តបានទទួលមរណៈភាពកាលពីខែមុនដែលមានការគាំទ្រយ៉ាងខ្លាំងពីពួកអ្នកស្រុកបានជំទាស់ប្រឆាំងយ៉ាងខ្លាំងគម្រោងរួមរវាងសហរដ្ឋអាមេរិកនិងជប៉ុនដើម្បីរើស្ថានីយទ័ពអាកាស Futenma របស់ទាហានជើងទឹកសហរដ្ឋអាមេរិកពីតំបន់ទីក្រុងទៅកាន់តំបន់ដែលមានមនុស្សរស់នៅដុំៗនៅលើកោះនោះ។
លោកOnaga ដែលបានទទួលមរណៈភាពដោយសារជំងឺមហារីកបានជជែកឲ្យហេតុ ផលថា បន្ទុកនៃការធ្វើជាម្ចាស់ផ្ទះសម្រាប់មូលដ្ឋានទ័ពសហរដ្ឋអាមេរិកត្រូវតែចែក រំលែកស្មើគ្នានៅទូទាំងប្រទេសជប៉ុន៕