មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កេនយ៉ា​ប្រតិកម្ម​នឹង​ការ​បោះឆ្នោត

លោក Raila Odinga មេដឹកនាំ​ក្រុម​ប្រឆាំង​កេនយ៉ា​ធ្វើ​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

ក្នុង​ការ​ឆ្លើយ​តប​របស់​លោក​ជា​សាធារណៈ​ចំពោះ​ការ​ជាប់​ឆ្នោត​ជាថ្មី​របស់​លោក​ Uhuru Kenyatta​ ធ្វើ​ជា​ប្រធានាធិបតី​របស់​ប្រទេស​កេនយ៉ា​ជា​ថ្មី​នោះ​ ​លោក​ Raila Odinga ​មេដឹកនាំ​ប្រឆាំង​នៅ​ប្រទេស​កេនយ៉ា​ បាន​និយាយ​ថា​ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​សប្តាហ៍​មុន​គឺ​ជា​ការ​បោះឆ្នោត​គួរ​ឲ្យ​អៀនខ្មាស ​ហើយ​មិន​គួរ​ទុក​ជា​បាន​ការ​នោះ​ទេ។ ​លោក​បាន​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​លោក​ប្រើ​សិទ្ធិរ​បស់​ពួកគេ​ធ្វើ​ការ​ប្រឆាំង។ ​

ថ្លែង​នៅ​ទីក្រុង ​Nairobi ​ប្រទេស​កេនយ៉ា​កាលពី​ថ្ងៃអង្គារ លោក Odinga ​និយាយ​ថា ​ការ​បោះឆ្នោត​កាលពី​សប្តាហ៍​មុន​គឺជា​ការ​បោះឆ្នោត​គួរ​ឲ្យ​អៀន​ខ្មាស់ ​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​បដិសេធ។ ​លោក​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​លោក​ធ្វើ​ការងារ​សំខាន់​ឡើង​វិញ​គឺ​ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ ​និង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ដំណើរការ​នៅ​ប្រទេស​កេនយ៉ា៕