Hello VOA៖ អ្នកឃ្លាំមើលថា ជប៉ុនផ្ដើមស្ទាបស្ទង់ធ្វើការជាមួយអ្នកនយោបាយបន្តវេនកម្ពុជា
Your browser doesn’t support HTML5
ជប៉ុនជាប្រទេសទីមួយដែលអញ្ជើញកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចក្នុងខែកុម្ភៈកន្លងទៅនេះ ចាប់តាំងពីមេបញ្ជាការកងទ័ពជើងគោករូបនេះត្រូវបានគណបក្សប្រជាជនកម្ពុជាចាត់តាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់បក្សកាន់អំណាចត្រៀមស្នងដំណែងឪពុក។ ក្នុងកម្មវិធីហេឡូវីអូអេ ប្រចាំខែអំពីអភិបាលកិច្ចល្អ ជាមួយលោក អូន ឆេងប៉រ នៃវីអូអេ លោក ឱក សេរីសោភកិ៍្ត អ្នកឯកទេសផ្នែកអភិបាលកិច្ច បានលើកឡើងថាទីក្រុងតូក្យូកំពុងស្ទាបស្ទង់ធ្វើការជាបណ្ដើរៗហើយជាមួយអនាគតអ្នកដឹកនាំកម្ពុជា ខណៈខ្លួនមានប្រយោជន៍ដែលត្រូវរក្សានិងបន្តពូនជ្រុំនៅកម្ពុជា៕