លោក​អូបាម៉ា​ថ្លែង​ទៅ​កាន់​​និស្សិត​បញ្ចប់​ការ​សិក្សា​​នៅ​សាកល​វិទ្យា​ល័យ Rutgers ឲ្យ​ធ្វើ​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​ពិភពលោក

<strong>Kırgızistan&rsquo;da devam eden 2018 Dünya Göçebe Oyunları&rsquo;nda mücadele eden Rus ve Kazak kökpar (buzkaşı) takımları.&nbsp;</strong>

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​នឹង​ជំរុញ​ឲ្យពួក​និស្សិត​បញ្ចប់​ការ​សិក្សានៅ​សាកល​វិទ្យា​ល័យ Rutgers ​នៅ​ថ្ងៃ​អា​ទិត្យ​នេះធ្វើ​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​ពិភពលោក​ថ្វីបើ​មាន​បញ្ហាប្រឈម​យ៉ាង​ខ្លាំងចាប់​តាំង​ពី​បំណុល​ប្រាក់​កម្ចី​របស់​និស្សិតទៅ​ដល់​ភាព​ចលាចល​នៅ​ជុំ​វិញ​ពិភព​លោក​ក៏ដោយ។

ពួក​មេដឹកនាំ​នៅឯ​សាកល​វិទ្យាល័យ​ក្នុង​រដ្ឋ New Jersey បាន​បញ្ចុះ​បញ្ចូល​លោក​ប្រធានា​ធិបតី​អូបាម៉ា​អស់​រាប់ឆ្នាំ​ដើម្បី​ឲ្យ​ធ្វើ​សុន្ទរកថា​នៅឯ​ពិធី​ចែក​សញ្ញា​ប័ត្រ​លើក​ទី​២៥០របស់​សាកល​វិទ្យាល័យ។ ពិធី​ចែក​សញ្ញាប័ត្រ​នេះ ​ត្រូវ​គេ​ចាត់​ទុកជា​កិត្តិយស​បំផុត​សម្រាប់​សាលា​ ឬបណ្ឌិត​សភាមាន​ប្រធានាធិបតី ​ទាំង​ប្រធានា​ធិបតី​ទាំង​កំពុង​កាន់​អំណាចនិង​អតីត​ប្រធានា​ធិបតី​ដែល​បាន​ថ្លែង​នៅ​ឯ​ពី​ធីប្រឡង​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​នេះ។

Rutgers ជាសាកល​វិទ្យា​ល័យ​សាធារណៈ​ដែល​សេតវិមាន ​បាន​សរសើរ​ថា ​ជា​ស្ថាប័ន​សិក្សា​ជាន់​ខ្ពស់។

លោក Josh Earnest អ្នកនាំ​ពាក្យ​សេតវិមាន ​បាន​និយាយ​ថា ​សុន្ទរកថា​របស់​លោក​ប្រធានា​ធិបតី​អូបាម៉ា ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង១២ និង៥០នាទី​ថ្ងៃ​ត្រង់​ម៉ោង​នៅ​ក្នុង​សហរដ្ឋ​អាមេរិកត្រូវ​នឹង​ម៉ោង១៦ និង៥០​នាទី​ម៉ោង​សាកលនៅឯ​ពហុកីឡាដ្ឋាន High Point Solution នៅក្រុង Piscataway រដ្ឋ New Jersey នឹង​មានការ​សង្កេតខ្លះ​អំពី​ពិភពលោក​ដែល​ថ្នាក់​សិក្សា​ឆ្នាំ​២០១៦ប្រុង​ប្រៀប​ដើម្បី​ចូលរួម។​ ហើយ​លោក Earnest ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​ជឿ​ជាក់​ថា ​និស្សិត​នៅ​សាកល​វិទ្យា​ល័យ Rutgers បាន​ប្រុ​ងប្រៀប​ខ្លួន​យ៉ាង​ល្អ​សម្រាប់​ដើម្បី​ប្រឈម​បញ្ហា​ទាំងអស់​នោះហើយ​នឹង​ប្រើ​ប្រាស់​ការ​ផ្លាស់​ប្តូរ​បរិដ្ឋាន​នេះ​ដើម្បីបង្កើត​ពិភពលោក​ដ៏​ប្រសើរ​មួយ។

កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​ឧសភា ​លោក​ប្រធានា​ធិបតី អូបាម៉ា ​បាន​ធ្វើ​សុន្ទរកថាក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​មួយ​នៅឯសាកល​វិទ្យា​ល័យ Howardក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​ប្រាប់​ពួក​និស្សិត​ប្រឡង​បញ្ចប់​ការ​សិក្សានៃ​មហាវិទ្យា​ល័យ​ប្រវត្តិសាស្រ្ត​របស់​ជន​ជាតិ​ស្បែក​ខ្មៅ​ថា ​ទំនាក់​ទំនង​ខាង​ជាតិ​សាសន៍ ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ក្នុង​រយៈ​ពេល​ជាង៣​ទសវត្សរ៍​កន្លង​មក​នេះ ​ក៏ប៉ុន្តែ ​មាន​ការ​ងារ​ជា​ច្រើន​ទៀត​ចាំបាច់​ត្រូវ​ធ្វើ៕