លោកប្រធានាធិបតីស.រ.អ.បានមានប្រសាសន៍ថាលោកនឹងធ្វើអ្វីៗទាំងអស់ដែលលោកអាចធ្វើបានដើម្បីបិទគុកយោធាស.រ.អា.នៅឆកសមុទ្រ Guantanamo ប្រទេសគុយបា (Cuba)។
លោកប្រធានាធិបតីបានធ្វើសេចក្តីថ្លែងការណ៍នេះកាលពីថ្ងៃអាទិត្យនៅក្នុងសេចក្តីសម្ភាសន៍តាមបណ្តាញទូរទស្សន៍ស.រ.អា. CNN។លោកបានថ្លែងថាគុកនេះ«បណ្តុះគំនិតក្រុមសង្រ្គាមសាសនានិងក្រុមនិយមជ្រុលនៅទូទាំងពិភពលោក»។ លោកប្រធានាធិបតីបានបន្តថាស.រ.អា.ចំណាយប្រាក់រាប់លានដុល្លារសម្រាប់អ្នកទោសម្នាក់ៗដែលជាប់ឃុំឃាំងនៅទីនោះហើយលោកបានមានប្រសាសន៍ថាពន្ធនាគារនេះជាការផ្ទុយនឹងសេចក្តីថ្លៃថ្នូររបស់ស.រ.អា.។
កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិអាមេរិកបាននិយាយថាខ្លួនបានបញ្ជូនទៅប្រទេសកំណើតវិញនូវអ្នកទោសអាហ្វហ្គានីស្ថាន(Afghanistan) បួននាក់ដែលបានជាប់ឃុំឃាំងនៅគុកឆកសមុទ្រ Guantanamo។
ក្រុមមន្ត្រីស.រ.អា.បាននិយាយថាបុរសទាំងនេះបានត្រូវត្រួតពិនិត្យយូរយារមកហើយថាមិនមានលទ្ធភាពបង្កគ្រោះថ្នាក់អ្វីទេនៅពេលត្រូវដោះលែងហើយគេឃើញថាការដោះលេងក្រុមបុរសទាំងនោះជាសញ្ញាមួយនៃការទុកចិត្តលើរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីថ្មីប្រទេសអាហ្វហ្គានីស្ថាន៕