បុរសម្នាក់ដែលពួកមន្ត្រីនិយាយថាបានធ្វើការឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារបស់កូរ៉េខាងជើងបានត្រូវចោទប្រកាន់នៅក្នុងទីក្រុង Kansas សហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ជននោះត្រូវបានចោទប្រកាន់ពីការទាក់ទិននៅក្នុងការឃុបឃិតដើម្បីលបចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនថែទាំសុខភាពសហរដ្ឋអាមេរិក។
ពួករដ្ឋអាជ្ញាសហព័ន្ធបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាគណៈវិនិច្ឆ័យមួយនៅក្នុងទីក្រុង Kansas បានចោទប្រកាន់លោក Rim Jong Hyok។
ពួកគេនិយាយថាលោកបានចាប់ផ្តើមយុទ្ធនាការជំរិតប្រាក់ហើយបានប្រើប្រាស់វាដើម្បីផ្តល់ថវិកាដល់ការវាយប្រហារប្រព័ន្ធកំព្យូទ័របន្ថែមទៅលើស្ថាប័នការពារប្រទេស បច្ចេកទេសនិងរដ្ឋាភិបាលនៅជុំវិញពិភពលោក។
ពួកមន្ត្រីនិយាយថាការព្យាបាលអ្នកជំងឺបានត្រូវបង្អាក់ដោយការលបចូលលើប្រព័ន្ធកុំព្យូទ័រនៅតាមមន្ទីរពេទ្យសហរដ្ឋអាមេរិកនិងក្រុមហ៊ុនថែទាំសុខភាពផ្សេងទៀត។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយថាខ្លួនបានយកមកវិញនូវប្រាក់លោះដែលត្រូវបង់ដោយមជ្ឈមណ្ឌលសុខាភិបាលនៅក្នុងរដ្ឋ Kansas និង Colorado៕