ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​ចោទ​កូរ៉េ​ខាងជើង​ថា​បង្ខំ​មនុស្ស​ឱ្យ​ធ្វើ​ពលកម្ម ​ដែល​អាចចាត់​ទុក​ថា​ជា​ឱក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​


រូបឯកសារ៖ កសិករ​កូរ៉េខាងជើង​កំពុង​មើល​ចម្ការ​នៅ​រដ្ឋធានី Pyongyang
រូបឯកសារ៖ កសិករ​កូរ៉េខាងជើង​កំពុង​មើល​ចម្ការ​នៅ​រដ្ឋធានី Pyongyang

របាយការណ៍​មួយ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ចោទ​ប្រទេស​កូរ៉េ​ខាងជើង​ថា​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ​ហើយ​ថា​ករណី​ខ្លះ ​«អាចជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ប្រៀប​ដូច​ទាសករ ​នៅក្រោម​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ‍»។

ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស ​លោក Volker Turk ​បានថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​ដែល​គាប់ជួន​នឹង​ការចេញផ្សាយ​របាយការណ៍​នេះ​ថា​៖​ «ទឡ្ហីករណ៍នៅក្នុង​របាយការណ៍​នេះ ​បង្ហាញ​ឱ្យឃើញ​ការរងគ្រោះ​យ៉ាងរន្ធត់​និង​ធ្ងន់ធ្ងរ ​តាម​រយៈ​ការបង្ខំ​មនុស្ស​ឱ្យ​ធ្វើ​ពលកម្ម ​និង​កម្រិត​នៃ​អំពើ​ហិង្សា ​និង ​ការធ្វើបាប​មនុស្ស​ដូច​សត្វធាតុ»។

របាយការណ៍​នេះ​ផ្អែក​ទៅ​លើ​ប្រភព​ផ្សេងៗ ​រួមមាន​ការសម្ភាសចំនួន​១៨៣​ដែល​ធ្វើឡើង​ពី​ឆ្នាំ ២០១៥ ​ដល់​ឆ្នាំ​២០២៣ ​ជាមួយ​ជនរងគ្រោះ ​និង​សាក្សី ​នៃ​ការបង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ដែល​បាន​រត់គេចខ្លួន ហើយ​កំពុង​រស់នៅ​ក្រៅប្រទេស។

បើ​តាម​របាយការណ៍​នេះ ​ពលរដ្ឋ​កូរ៉េ​ខាងជើង ​ត្រូវ​បាន​គេ​ត្រួតត្រា​និង​កេងប្រវ័ញ្ញ ​តាមរយៈ​ប្រព័ន្ធ​ធ្វើការ​ដោយ​បង្ខំ​មួយ ​ដែល​មាន​ច្រើន​ស្រទាប់ ​ដែល​ «ផ្តល់​ប្រភព​ពលកម្ម​ដែល​គ្មាន​ប្រាក់ខែ​ សម្រាប់​រដ្ឋ ​និង​ដែល​ដើរ​តួ​ជា​វិធី​មួយ​របស់​រដ្ឋ ​ដើម្បី​ត្រួតត្រា ​ឃ្លាំមើល ​និង ​លាងខួរ​ពលរដ្ឋ​ទូទាំង​ប្រទេស»៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG