ភាពរីកកាន់​តែ​ធំ​ឡើង​នៅ​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េខាង​ជើង​គឺ​នាវា​មុជ​ទឹក​ថ្មី​ដ៏​ប្រ​ល័យ

មេដឹកនាំ គីម ជុនអ៊ុន​ របស់​កូរ៉េ​ខាង​ជើង ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​នាវា​មុជ​ទឹក នៅ​ក្នុង​រូបភាព​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

វា​មិនមែន​ជា​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល ​ឬ​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ទេ។ ក៏ប៉ុន្តែ​ការ​បង្ហាញ​នាវា​មុជទឹក​ថ្មី​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ​ជុងអ៊ុន ជា​វិធី​ថ្មីៗ​បំផុត​ដែល​កូរ៉េ​ខាង​ជើង​បង្ហាញ​ដើម្បី​ដាក់​គំនាប​លើ​សហរដ្ឋ​អាមេរិក ​នៅពេល​ដែល​ការ​ចរចា​នុយក្លេអ៊ែរ​ចាប់​ផ្តើម។

បណ្តាញ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េខាង​ជើង ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចេញផ្សាយ​រូបភាព​របស់​ គីម ​ជុង​អ៊ុន ​កំពុង​ពិនិត្យ​មើល​នាវា​មុជទឹក​ស្ថាបនា​ថ្មី ​ដោយ​និយាយ​ថា ​នាវា​មុជទឹក​នោះ ​នឹង​ត្រូវប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេរសមុទ្រ​ផ្នែក​ខាង​កើត​របស់​កូរ៉េ។

ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈឹម​កូរ៉េ ​បាន​រាយការណ៍​ថា «គីម ​ជុង​អ៊ុន ​បាន​សម្តែង​នូវការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​នាវា​មុជ​ទឹក​នោះ ​បានត្រូវ​រចនា​ និង​ស្ថាបនា​ដែល​មាន​សមត្ថភាព​អនុវត្ត​បាន​ពេញ​លេញ​នូវ​គោល​បំណង​យុទ្ធសាស្ត្រ​ខាង​យោធា​របស់​បក្សគ្រប់​កាលៈទេសៈ​ទាំងអស់»។

ទោះ​យ៉ាង​ណា​ក៏​ដោយ ​អត្ថបទ​នោះ​មិន​បានប្រាប់​ថា​តើ​ប្រភេទ​អាវុធ​អ្វី​ដែលនាវា​មុជ​ទឹក​នោះ​មាន​ទេ។ ​ការយោង​ដល់​សមត្ថភាព​យុទ្ធសាស្ត្រ ​មាន​ន័យ​ថា ​នាវា​មុជ​ទឹក​នោះ ​អាច​ប្រើ​កាំជ្រួច​មីស៊ីល​ដែល​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​សម្រាប់​គោល​បំណង​ខាង​យុទ្ធសាស្ត្រ​បង្អាក់​ការ​វាយប្រហារ។

នាវា​មុជទឹក​ថ្មី ​ជាការ​ធ្វើ​ឲ្យ​នឹក​ឃើញ​ថា ​កូរ៉េខាង​ជើង ​បន្ត​អភិវឌ្ឍន៍​ និងធ្វើ​កម្មវិធី​អាវុធ​ប្លែកៗ​របស់​ខ្លួន ​នៅពេលមាន​ការ​អូស​បន្លាយ​ពេល​វេលាក្នុងការ​ចរចា​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋ​អាមេរិក។

ការ​អភិវឌ្ឍ​កាំជ្រួច​មីស៊ីល​ផ្លោង​ដែល​បាញ់​បង្ហោះ​ដោយ​ផ្កាយ​រណប ឬ SLBMs ​នឹង​បន្ថែម​សមាសភាព​ថ្មី​ដែល​មិន​អាច​ទស្សន៍ទាយ​បាន​ថ្មី​សម្រាប់​ឃ្លាំង​របស់​កូរ៉េខាង​កូរ៉េជើង។ កាំជ្រួច​មីស៊ីល​ផ្លោង​ដែល​បាញ់​បង្ហោះ​ដោយ​ផ្កាយ​រណប ឬ SLBMs អាច​ចល័ត​បាន។ វា​មាន​ភាព​ងាយស្រួល​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​លាក់៕