ភ្នំពេញ —
ក្រោយពីបានឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេលជិតមួយខែកន្លងមក សកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះនៅខេត្តកំពតនៅតែមិនទាន់ត្រូវបាននាំមកជំនុំជម្រះនៅឡើយទេ។
អ្នកស្រីទ្រី ឈួន មេធាវីរបស់អង្គការអាដហុក បានឲ្យដឹងក្នុងសប្តាហ៍នេះថា ជនជាប់ចោទដែលត្រូវចាប់ខ្លួនចំនួន៧នាក់នៅខេត្តកំពតពាក់ព័ន្ធនឹងសកម្មភាពនយោបាយ និងការអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មិនទាន់ត្រូវបាននាំខ្លួនមកជម្រះទោសនៅឡើយទេ បើទោះជាសាលាដំបូងខេត្តបានបញ្ចប់និតិវិធីនៃការស៊ើបសួរជនជាប់ចោទភាគច្រើនក្នុងចំណោមនោះហើយក្តី។
សកម្មជននយោបាយនិងអ្នកគាំទ្រនយោបាយគណបក្សប្រឆាំងទាំងនេះត្រូវចាប់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោតនិងចំថ្ងៃបោះឆ្នោតក្រោមការចោទប្រកាន់ទាក់ទងនឹងការគំរាមសម្លាប់ និងការប្រកបអាជីវកម្មនិងទទួលផលព្រៃឈើខុសច្បាប់។
អ្នកស្រីទ្រី ឈួនរៀបរាប់ពីករណីនិមួយៗថា៖ «រឿងកែវ រ៉ៃនេះ ឥឡូវចៅក្រមបញ្ជូនឱ្យស៊ើបសួរបន្តទៀត។ រឿងស៊ូ តនជិតដល់ដំណាក់កាលបិទការស៊ើបសួរហើយ។ សំណុំរឿងហុង វីរ៉ាវុធមិនទាន់មានការជូនដំណឹងទៅជំនុំជម្រះនៅឡើយ ប៉ុន្តែខ្ញុំត្រូវបានជូនដំណឹងថា បានបិទការស៊ើបសួរហើយ។ បួននាក់នោះតុលាការប្រញាប់ប្រញាល់បិទការស៊ើបសួរ ហើយបានបញ្ជូនទៅជំនុំជម្រះហើយ»។
លោកហុង វីរ៉ាវុធ សកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនា ក្រោមការចោទប្រកាន់ថា បានគំរាមតាមទូរស័ព្ទអំពីការធ្វើឃាតបុគ្គលដែលគេដឹងថា ស្ថិតក្នុងជួរគណបក្សប្រជាជនកម្ពុជា។
បួនថ្ងៃក្រោយមកគឺចំថ្ងៃបោះឆ្នោត សកម្មជនពីរនាក់ផ្សេងទៀតគឺលោកស៊ូ តន អាយុ៥១ឆ្នាំ ជាម្ចាស់សិប្បកម្មជ្រៀកឈើនៅក្នុងស្រុកឈូក ខេត្តកំពត ត្រូវចាប់ខ្លួនដោយសារមានការចោទប្រកាន់ថា បានបើកសិប្បកម្មដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ដោយឡែក នៅមុននោះមួយថ្ងៃ បុរសបួននាក់ផ្សេងទៀត ដែលត្រូវអះអាងថា ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ត្រូវចាប់ខ្លួននៅពេលកំពុងដឹកឈើតាមរទេះ ក្នុងឃុំតាកែន ខេត្តកំពត។
បុរសទាំងបួននាក់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានយកស្លាកគណបក្សសង្គ្រោះជាតិជាផ្ទាំងក្រដាសតូចៗបិទនៅពីលើឈើ ក្រោយពីសកម្មជនគណបក្សជំទាស់បានចែកខិតបណ្ណឃោសនាដល់ពួកគេ។
ចំណែកឯលោកកែវ រ៉ៃត្រូវបានចោទពីបទជេរប្រមាថជាសាធារណៈនិងគម្រាមសម្លាប់ ហើយត្រូវក្រុមនគរបាលចាប់ខ្លួននៅម៉ោង៩យប់ ចំថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រគឺថ្ងៃទី២៨ខែកក្កដា។
អ្នកស្រីទ្រី ឈួនបានស្នើឲ្យតុលាការអនុញ្ញាតឱ្យកូនក្តីរបស់អ្នកស្រីនៅក្រៅឃុំ ប៉ុន្តែមកទល់ពេលនេះមានតែលោកកែវ រៃទេត្រូវបានអនុញ្ញាត។ អ្នកស្រីបានប្តឹងឧទ្ធរណ៍ហើយចំពោះការច្រានចោលនេះ។
ក្រោយពេលដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃទី១៣សីហា លោកកែវ រៃអាយុ៤១ឆ្នាំ ថ្លែងថា នៅថ្ងៃចាប់ខ្លួននោះ លោកត្រូវបានប៉ូលិស៣នាក់ធ្វើទារុណកម្មឱ្យសន្លប់នៅនឹងកន្លែង ដោយគ្មានការបង្ហាញដីកាចាប់ខ្លួន។ លោកបញ្ជាក់ថា ការចាប់ខ្លួនរូបលោកក្រោយពីលោកបានស្រែកថា«ជយោ! គណបក្សយើងឈ្នះហើយ!» ខណៈដែលគណបក្សសង្គ្រោះជាតិបានឈ្នះនៅមណ្ឌលលោក។
លោកនិយាយថា៖ «ប៉ូលិសនិងពីរនាក់ប្តីប្រពន្ធប្តឹង គេប្តឹងថា ខ្ញុំជេរគេ។ ប៉ុន្តែខ្ញុំអត់បានជេរគេទេ។ អត់ឃើញអ្នកប្តឹងផង។ អត់មានដាក់ដីកាអ្វីមកផង គេមកចាប់ខ្ញុំតែម្តង។ គេដាក់ខ្នោះដៃខ្ញុំទៅក្រោយ ហើយគេវាយខ្ញុំឡើងសន្លប់ វាយនៅស្រុកអង្គខ្សាយហ្នឹងតែម្តង។ ពេលមកដល់កន្លែងប៉ូលិស ខ្ញុំអត់ដឹងខ្លួនផង»។
លោកព្រំ ពេជ្រ សាក្សីរបស់លោកស៊ូ តន អះអាងថា លោកស៊ូ តនជាមនុស្សស្អាតស្អំ។
លោកនិយាយថា៖ «គេសួរ ថាតើតាតនមានបើកសិប្បកម្មខុសច្បាប់ដូចគេថា ឬក៏អត់? ប៉ុន្តែគាត់មានបើកឯណា។ គាត់កែច្នៃម៉ាស៊ីនកិនស្រូវ និងជ្រៀកឈើបន្តិចបន្តួចជាលក្ខណៈគ្រួសារហ្នឹង។ ប៉ុន្តែមិនដឹងថា គេសំឡុតគាត់យ៉ាងម៉េចខ្លះ គាត់ឆ្លើយខុសពីអ្វីដែលគាត់ធ្វើ។ គាត់ឆ្លើយថា គាត់បើកសិប្បកម្ម និងជួលកូនគាត់ពីរនាក់ឱ្យអារឈើ ប៉ុន្តែកូនគាត់ទាំងពីរនៅកម្លោះមិនទាន់បែកឆ្នាំងបែកចានផងហ្នឹង»។
លោកព្រំ ពេជ្រត្រូវបានកោះហៅឱ្យផ្តល់សក្ខីកម្មម្តងរួចមកហើយ កាលពីប្រហែលពីរសប្តាហ៍មុន និងតម្រូវឱ្យទៅឆ្លើយបំភ្លឺបន្ថែមនៅថ្ងៃទី២២ សីហា។
ចំណែកឯអ្នកស្រីហុង បូណា បងស្រីបង្កើតរបស់លោកហុង វីរ៉ាវុធ ថ្លែងថា អ្នកស្រីមិនទាន់ទទួលបានសេចក្តីជូនដំណឹងណាមួយពីតុលាការនៅឡើយទេ។ ប៉ុន្តែអ្នកស្រីជឿជាក់ថា ការចោទប្រកាន់នេះគឺក្រោមហេតុផលនយោបាយ។
អ្នកស្រីនិយាយថា៖ «គេខឹងយើងលើកស្លាកគណបក្ស។ មុនដំបូងគេចេះតែចោទផ្តេសផ្តាសទៅ។ គេថាយើងទៅស្រឡាញ់ប្រពន្ធប៉ូលិស។ ហើយចោទមួយទៀតថា យើងគម្រាមគេតាមទូរស័ព្ទ ហើយទូរស័ព្ទហ្នឹង វាអត់ដឹងផង ព្រោះគេយកមកផ្ញើហ្នឹង។ នេះដោយសារគេចង់ធ្វើបាបយើង»។
វីអូអេបានព្យាយាមទាក់ទងដើម្បីសុំសេចក្តីបំភ្លឺពីលោកតុប ឈុនសុង លោកឃន ចាន់ធឿន និងលោកគាំ ឈានចៅក្រមជំនុំជម្រះលើសំណុំរឿងទាំងនេះ តែមិនអាចទាក់ទងបានទេ។ ទូរស័ព្ទរបស់លោកបានរោទិ៍ដោយគ្មានអ្នកទទួល ឬដោយគ្រាន់តែអ្នកយកព័ត៌មានបានប្រាប់ពីមូលហេតុនៃការសុំអត្ថាធិប្បាយ ទូរស័ព្ទបានបិទទៅវិញ។
លោកយន់ ផល្លី អ្នកស្រាវជ្រាវរបស់អង្គការលីកាដូប្រចាំខេត្តកំពត លើកឡើងថា តាមការស្រាវជ្រាវជំហានដំបូងរបស់លោកបង្ហាញថា ការចាប់ខ្លួននេះមានចរិតនយោបាយ។
លោកនិយាយថា៖ «អ្នក ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិច្បាស់លាស់ មានកាត គឺមានបីនាក់។ ប៉ុន្តែអ្នកផ្សេងៗទៀត គាត់គ្រាន់តែជាអ្នកគាំទ្រ។ ខ្ញុំមើលទៅហាក់ដូចជាមានការបំផិតបំភ័យ បំបាក់ស្មារតីសកម្មជនគណបក្សសង្គ្រោះជាតិ ព្រោះថា អ្នកខ្លះត្រូវបានបញ្ចុះបញ្ចូលឱ្យលាឈប់ពីគណបក្សសង្គ្រោះជាតិ ដើម្បីគេអាចរត់ការដោះលែងឱ្យរួចខ្លួនអីអញ្ចឹង»។
លោកជា ប៉ូច ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពត ក៏បានចាត់ទុកការចាប់ខ្លួនសកម្មជនរបស់ខ្លួនថាជា «រឿងនយោបាយ»ដែរ។ ទោះបីជាយ៉ាងណា គណបក្សលោកនឹងបន្តតាមដានការវិវត្តនៃសំណុំរឿងនេះដោយប្រុងប្រយ័ត្ន។
លោកនិយាយថា៖ «អ្វីដែលសំខាន់គឺថា យើងនឹងបន្តតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់»។
ប៉ុន្តែលោកខូយ ឃុនហួរ អភិបាលខេត្តកំពត បានច្រានចោលការចោទប្រកាន់នេះ នាពេលកន្លងមក៕