ប្រធាន​អាស៊ាន​ថា មីយ៉ាន់ម៉ា​នឹង​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នៅ​សប្ដាហ៍​នេះ​ទេ

  • Reuters

រូបឯកសារ៖ មន្ត្រី​ម្នាក់​រៀបចំ​ទង់​អាស៊ាន​នៅ​ក្នុង​សាលប្រជុំ​អាស៊ាន​ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១។

អ្នក​នាំពាក្យ​ប្រធាន​អាស៊ាន (ASEAN) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​មីយ៉ាន់ម៉ា​នឹង​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​សប្ដាហ៍​នេះ​ទេ។

អ្នក​នាំពាក្យ​ប្រធាន​អាស៊ាន​បញ្ជាក់​ដូច្នេះ បន្ទាប់ពី​ថ្នាក់​ដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​បាន​ច្រានចោល​សំណើ​ដែល​ស្នើ​ឱ្យ​មីយ៉ាន់ម៉ា​បញ្ជូន​អ្នក​តំណាង​ដែល​មិន​មែន​យោធា​មក​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ។

ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុន​មក សមាគម​អាស៊ាន​បាន​រារាំង​របប​យោធា​មីយ៉ាន់ម៉ា​មិន​ឱ្យ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នានា​របស់​ខ្លួន ដោយសារតែ​របប​យោធា​នេះ​មិន​បាន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​ផែនការ​សន្តិភាព​មួយ​របស់​អាស៊ាន​ដែល​ថ្នាក់ដឹកនាំ​របស់​របប​យោធា​នេះ​បាន​ឯកភាព បន្ទាប់ពី​ខ្លួន​បាន​ធ្វើ​រដ្ឋ​ប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ មក៕