គណបក្សខ្មែររួបរួមជាតិ៖ ក្តីសង្ឃឹមនិងគោលការណ៍នយោបាយបក្ស
Your browser doesn’t support HTML5
គណបក្សនយោបាយនីមួយៗ រួមទាំងគណបក្សខ្មែររួបរួមជាតិបាននិងកំពុងចេញឃោសនាដោយមានការដង្ហែក្បួន ស្រែកជ័យឃោស ចែកខិត្តប័ណ្ណពីគោលនយោបាយរបស់ខ្លួន ដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន សម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នេះ។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ អំពីគោលការណ៍នយោបាយបក្សចំនួន ៧ ក្នុងនោះរួមមានការពង្រឹងតម្លាភាពនិងការលុបបំបាត់អំពើពុករលួយ។ អ្នកនយោបាយជើងចាស់ដែលជាអតីតមេទ័ពរូបនេះ ក៏បានសង្កត់ធ្ងន់ថា មេឃុំឬចៅសង្កាត់ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ហេតុដូច្នេះការសម្រេចចិត្តជ្រើសរើសយកមេឃុំឬចៅសង្កាត់រូបណាមួយនោះ ត្រូវពិចារណាឱ្យបានត្រឹមត្រូវ និងម៉ត់ចត់៕