ភ្នំពេញ —
សភាជាតិកម្ពុជាបានអនុម័តច្បាប់មួយសម្រាប់ដាក់ទោសជនទាំងឡាយណាដែលហ៊ានអះអាងថា មិនមានឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ហើយដែលរិះគន់ថា ច្បាប់នេះធ្វើតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើទោះបីជាមានការរិះគន់ថា ច្បាប់នេះមិនបម្រើដល់ផលប្រយោជន៍ជនរងគ្រោះក៏ដោយ។
សមាជិកសភាចំនួន៨៦រូបមកពីគណបក្សគ្រប់គ្រងអំណាចគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ីនប៉ិចនៅថ្ងៃសុក្រនេះបានចំណាយពេលខ្លីអនុម័តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
ក្នុងចំណោមសមាជិកសភាទាំងអស់ដែលមានវត្តមាន បានបោះឆ្នោតគាំទ្រ១០០ភាគរយលើសំឡេង៨៦ទល់និង៨៦ដោយមិនបានពិភាក្សាដេញដោលទេ។ពោលគឺបានយល់ព្រមនូវខ្លឹមសារទាំងស្រុងដោយគ្មានកែប្រែពាក្យសូម្បីតែមួយតួអក្សរ។
លេខាធិការអង្គប្រជុំបានប្រកាសថា៖ «សូមរាយការណ៍ជូនសម្តេចប្រធាន អង្គសភាបានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យចំនួន៨៦លើ៨៦»។
លោកហេងសំរិនប្រធានរដ្ឋសភាបាននិយាយថាសេចក្តីស្នើច្បាប់នេះបានធ្វើឡើងបន្ទាប់ពីសមាជិកសភាខាងគណបក្សប្រជាជនកម្ពុជាចំនួន៧រូបបានស្នើឡើងកាលពីថ្ងៃទី២៩ខែឧសភា។
ច្បាប់នេះមានចំនួន៥មាត្រាហើយតម្រូវផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយណាដែលមិនទទួលស្គាល់ឬសម្រាល ឬ បដិសេធ ឬ ជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ដែលបានសម្លាប់អាយុជីវិតមនុស្សអស់ជាង១,៧លាននាក់។
អ្នកដែលត្រូវបានរកឃើញថាមានកំហុសត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពី៦ខែទៅ២ឆ្នាំតាមមាត្រាទី២៦២នៃក្រមព្រហ្មទណ្ឌថ្មី និង ពិន័យជាប្រាក់ពី១លានរៀលគឺ ប្រមាណ២៥០ដុល្លារទៅ៤លានរៀលគឺប្រមាណ១០០០ដុល្លារពីបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
លោកជាម យៀប សមាជិកសភាតំណាងរាស្ត្រខាងគណបក្សគ្រប់គ្រងអំណាចបាននិយាយថាយើងមានការឈឺចាប់ចំពោះបុគ្គលណាដែលមិនទទួលស្គាល់ការពិតចំពោះអ្វីដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកបាននិយាយថាច្បាប់នេះមិនធ្វើប្រតិសកម្មថយក្រោយទេក៏ប៉ុន្តែជាឧបករណ៍គតិយុទ្ធសម្រាប់ដាក់ទោសចំពោះអ្នកទាំងឡាយណាដែលបានប្រព្រឹត្តខុសមិនមែនតែបុគ្គលលោកកឹម សុខាទេ។
លោកនិយាយថា៖ «ច្បាប់នេះជាឧបករណ៍គតិយុទ្ធមួយសម្រាប់អប់រំក៏ដូចជាមានវិធានការនិងដាក់ទោសទណ្ឌចំពោះជនល្មើសទាំងឡាយដែលខ្លួនបានប្រព្រឹត្តទៅតាមអ្វីដែលបានចែងនៅក្នុងក្រមព្រហ្មទណ្ឌក៏ដូចជាច្បាប់នេះ»។
ច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្តីហ៊ុន សែនបាននិយាយថាលោកកឹម សុខា បានចាត់ទុកថាគុកទួលស្លែងដែលខ្មែរក្រហមបានបន្សល់ទុកជាគុកសិប្បនិមិ្មតដែលរៀបចំឡើងដោយប្រទេសវៀតណាម។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយពីប្រទេសសឹង្ហបុរីនៅថ្ងៃសុក្រនេះ ដោយទទូចឱ្យអ្នកនយោបាយខ្មែរគ្រប់និន្នាការបញ្ឈប់ការលាបពណ៌រើសអើងបំបែកបំបាក់ខ្មែរដូចខ្មែរក្រហមដែលបានធ្វើក្នុងរបបកម្ពុជាប្រជាធិបតេយ្យនិងទាមទាររកយុត្តិធម៌ពិតជូនជនរងគ្រោះពីឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។
អ្នករស់រានមានជីវិតមួយរូបពីគុកទួលស្លែង គឺលោក ជុំ ម៉ីប្រធានសមាគមក្សេមក្សាន្តបានប្រកាសថានៅថ្ងៃអាទិត្យខាងមុខនេះនឹងដឹកនាំធ្វើមហាបាតុកម្មមួយប្រឆាំងនឹងលោកកឹម សុខាចំពោះការអត្ថាធិប្បាយជុំវិញមន្ទីរឃុំឃាំងគុកទួលស្លែង។
សមាគមក្សេមក្សាន្តបានចេញលិខិតមួយថា មិនបានគាំទ្រនិងចូលរួមធ្វើមហាបាតុកម្មនេះជាមួយលោកជុំ ម៉ី ទេ គឺធ្វើឡើងក្នុងនាមបុគ្គលលោកតែប៉ុណ្ណោះ៕