ក្រុមមន្រ្តីអង់គ្លេសកំពុងតែដាក់សម្ពាធលើរដ្ឋាភិបាលចិនឲ្យឆ្លើយអំពីការបាត់ខ្លួនអ្នកលក់សៀវភៅហុងកុងនានាកាលពីពេលថ្មីៗនេះ។ ក្រុមអ្នកវិភាគនិយាយថាការបាត់ខ្លួនអ្នកលក់សៀវភៅទាំងនេះ កំពុងតែគំរាមកំហែងដល់សេរីភាពក្នុងការបញ្ចេញមតិនិងសេរីភាពដែលបានធ្វើឲ្យទីក្រុងកំពង់ផែនេះចាកចេញពីផ្នែកដទៃទៀតនៃប្រទេសចិន។
សារព័ត៌មាននានាក្នុងទីក្រុងហុងកុង បានចេញផ្សាយយ៉ាងច្រើនអំពីដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសគឺលោក Philip Hammond ទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ស្របពេលការបាត់ខ្លួនអ្នកលក់សៀវភៅនានាកាន់តែមានភាពអាថ៌កំបាំងនៅក្នុងសប្តាហ៍នេះ។
ប្រទេសអង់គ្លេសបានផ្តល់ឯករាជ្យដល់ទីក្រុងដែលជាអតីតអាណានិគមអង់គ្លេសមួយនេះដល់ប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧ ជាមួយនឹងការសន្យាថា រដ្ឋាភិបាលចិននឹងរក្សាជាប្រទេសមួយ ដែលមានប្រព័ន្ធគំរូ២សម្រាប់រដ្ឋបាលពិសេសនៅក្នុងតំបន់។
លោក Hammond បានលើកឡើងអំពីការបាត់ខ្លួនលោក Lee Bo ដែលជាអ្នកបោះពុម្ពសៀវភៅរិះគន់ដល់មេដឹកនាំប្រទេសចិន ដែលបានបាត់ខ្លួននៅក្នុងទីក្រុងហុងកុងកាលពីសប្តាហ៍មុននេះ៕