ពួក​ឧទ្ទាម​ជនជាតិភាគ​តិច​មីយ៉ាន់ម៉ា​ថា​ពួកគេ​បាន​វាយ​កាន់កាប់​ចំណត​យន្តហោះ​មួយ​កន្លែង

រូបឯកសារ៖ នៅក្នុងរូបថតថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នេះ អ្នកនេសាទជនជាតិរ៉ូហ៊ីងយ៉ា ចែវទូកធ្វើពីធុងប្លាស្ទិកទទេ ដើម្បីចូលទៅនេសាទក្នុងសមុទ្រពីភូមិ Tha Pyay Taw ក្រុង Maungdaw ភាគខាងលិចរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។

ក្រុម​ជនជាតិ​ភាគតិច​ដ៏​មាន​អំណាច​បំផុត​មួយ​របស់​មីយ៉ាន់ម៉ា​ដែល​កំពុង​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​យោធា​បាន​និយាយ​ថា​ខ្លួន​បាន​កាន់កាប់​អាកាស​យានដ្ឋានមួយ​ដែល​បម្រើ​ជា​កន្លែង​លំហែកាយ​ឆ្នេរ​សមុទ្រ​ថ្នាក់​ពិភពលោក​របស់​មីយ៉ាន់ម៉ា​ដែល​កត់សម្គាល់​ថា​កងកម្លាំង​តស៊ូ​បាន​កាន់កាប់​ចំណត​យន្តហោះ​បែប​នេះជា​លើក​ទី១។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មានAP។

ពួក​អ្នក​ស្រុក​ក្នុង​តំបន់​នៅ​ផ្នែក​ខាង​ត្បូង​នៃ​រដ្ឋRakhine​ដែល​នៅ​ខាង​លិច​ប្រទេស​ រួម​ជាមួយ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ក៏​បាន​រាយការណ៍​ពី​ការកាន់កាប់​ចំណត​យន្តហោះ​ Thandwe​ដែល​គេ​ស្គាល់​ថា​ជា​អាកាស​យានដ្ឋាន​ Ma Zin ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​២៦០​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ទីក្រុងYangon ​ដែល​ជា​ទីក្រុង​ធំ​បង្អស់​របស់​មីយ៉ាន់ម៉ា។

វា​ជា​ការដើរថយក្រោយ​យ៉ាង​ខ្លាំង​មួយ​នៅពេល​ថ្មីៗ​បំផុត​នេះ​សម្រាប់​រដ្ឋាភិបាល​យោ ធា​ដែល​បាន​ក្តោបក្តាប់​អំណាច​នៅ​ឆ្នាំ២០២១ ​បន្ទាប់ពី​ការបណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី Aung San Suu Kyi។ ការតស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹងការគ្រប់គ្រង​របស់​ពួក​យោធា​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នោះ​ដែល​ដឹកនាំ​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ក្រុម​ឧទ្ទាម​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជនជាតិ​ភាគតិច។

កងទ័ពArakanបាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​លើ​សារ​តាម​តេឡេក្រាម​កាល ពី​យប់​ថ្ងៃ​អាទិត្យ​ថាខ្លួន​បាន​រកឃើញ​សាកសពទាហាន​ជាង​៤រយ​នាក់​មកពី​ការប្រ យុទ្ធ​កាលពី​ពេលថ្មីៗនេះ​នៅ​ក្នុង​តំបន់​នោះ​និង​ឃ្លាំង​គ្រាប់​រំសេវ។ ទីភ្នាក់ងារ​សារព័ត៌ មាន​AP​មិន​អាច​បញ្ជាក់​ការអះអាង​ឯករាជ្យ​ដោយ​ក្រុម​នោះ​ដែល​បាន​កាលពី​អតីត កាល​បាន​ត្រូវ​ជំទាស់។

ការរឹបអូស​ចំណតយន្តហោះ​ដែល​ជា​ចំណត​យន្តហោះ​មួយ​ក្នុង​ចំណោម​៦​របស់​រដ្ឋ Rakhine​នឹង​ទំនង​ដើម្បី​បើកផ្លូវ​សម្រាប់​ពួក​ឧទ្ទាម​ដើម្បី​កាន់កាប់​តំបន់​ឆ្នេរ​សមុទ្រ​រដ្ឋ Rakhine ទោះ​បីពួកគេ​ត្រួតត្រា​ផ្នែក​ភាគច្រើន​នៃ​ផ្នែក​ខាង​ជើង​របស់​រដ្ឋ​នោះ​ក៏ដោយ៕