ទីក្រុងវ៉ាស៊ីនតោន៖ ក្រុមមន្ត្រីឃ្លាំមើលការបោះឆ្នោតបានបង្ហាញឲ្យដឹងថា ទឹកថ្នាំមួយចំនួនដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានអនុញ្ញាតឲ្យធ្វើតេស្តសាកល្បងនៅល្ងាចថ្ងៃសុក្រនោះ អាចលុបជ្រះបាន ដែលធ្វើឲ្យមានក្តីបារម្ភដល់ ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ក៏ប៉ុន្តែមន្ត្រីគ.ជ.ប.បានអះអាងថា គុណភាពទឹកថ្នាំល្អមិនអាចលុបជ្រះភ្លាមៗបានទេ។
គ.ជ.ប.បានអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍ឯករាជ្យនិងគណបក្សនយោបាយ បានធ្វើការសាកល្បងនៅល្ងាចថ្ងៃសុក្រគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនការបោះឆ្នោតចាប់ផ្តើម។ គ.ជ.ប.បានឲ្យក្រុមអ្នកចូលរួមជ្រលក់ដៃ ហើយបញ្ជាក់មកវិញប្រសិនបើទឹកថ្នាំដែលផលិតដោយប្រទេសឥណ្ឌានោះមានបញ្ហា។
ប៉ុន្មានម៉ោងក្រោយពីការធ្វើតេស្តទឹកថ្នាំជាផ្លូវការនៅឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលបានថ្លែងប្រាប់វីអូអេថា ក្រោយពីកិច្ចប្រជុំត្រួតពិនិត្យទឹកថ្នាំជាផ្លូវការ ទឹកថ្នាំនោះអាចលាងជ្រះ។
លោកនិយាយថា៖ «ហើយបុគ្គលិកខុមហ្រ្វែលយើងពីរនាក់ហ្នឹងបានធ្វើជ្រលក់ម្រាមដៃគាត់លើទឹកខ្មៅហ្នឹង ហើយយើងបានត្រឡប់មកវិញ។ គ.ជ.ប.បានប្រាប់យើងថា ឲ្យយើងត្រឡប់មកវិញ។ ហើយគ.ជ.ប.ថា ចាំបីម៉ោងទៀត បើសិនជាថាយើងលាងជ្រះប្រាប់គេ។ ហើយពេលយើងមកវិញយើងបានសាកល្បងលាងទឹកដែលយើងធ្លាប់លាងហ្នឹង ស្រាប់តែវាជ្រះទឹកខ្មៅនឹងទៅ។ ឥឡូវនេះយើងបានប្រាប់គ.ជ.ប.ហើយ»។
លោកគល់ បញ្ញាបានអះអាងថា បញ្ហាទឹកថ្នាំនោះកើតឡើងជួនគ្នានឹងបញ្ជីឈ្មោះបោះឆ្នោតមិនត្រូវគ.ជ.ប.អនុញ្ញាតឲ្យនាំយកទៅការិយាល័យបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ជាចុងក្រោយទេ។
លោកនិយាយថា៖ «បូកជាមួយនឹងរឿងទឹកខ្មៅនេះ យើងមានការព្រួយបារម្ភ ទឹកខ្មៅលាងជ្រះផង ហើយមានការណែនាំពិសេសដោយអត់មានជានិតិវិធីឬក៏បទបញ្ជាអ្វីពីបញ្ហាហ្នឹង ស្រាប់តែណែនាំតាមមាត់ប្រាប់ថា អត់ឲ្យយកបញ្ជីឈ្មោះបោះឆ្នោតទៅការិយាល័យបោះឆ្នោតដើម្បីផ្ទៀងផ្ទាត់ទេ ឬអត់ឲ្យទៅជួយរកឈ្មោះប្រជាពលរដ្ឋទេ។ រឿងហ្នឹងដែលជាបញ្ហាមួយដែលយើងមានការព្រួយបារម្ភ»។
បានអះអាងប្រាប់វីអូអេក្រោយពីពិធីធ្វើតេស្តទឹកថ្នាំជាផ្លូវការកាពីល្ងាច ថ្ងៃសុក្រថា ការធ្វើតេស្តសាកល្បងទឹកថ្នាំរកឃើញថា មានគុណភាពល្អ មិនអាច លុបជ្រះទេ។
លោកនិយាយថា៖ «ហើយគុណភាពទឹកខ្មៅនេះល្អណាស់។ ថ្មីៗ មុនហ្នឹងបន្តិចប្រហែលជាពីរម៉ោងមុនហ្នឹងគឺយើងបានធ្វើការសាកល្បងឲ្យជ្រលក់ម្រាមដៃហើយ ហើយយើងទូរស័ព្ទទៅវិញពីរម៉ោងក្រោយមកហ្នឹង អ្នកយកទៅលុបហ្នឹងអត់ទាន់លុបចេញនៅឡើយទេ។ អញ្ចឹងទេ គុណភាពវាមួយអាទិត្យឯណោះ ទើបលុបចេញទៅវិញបាន។ អញ្ចឹងទេរឿងទឹកខ្មៅហ្នឹងធានាគុណភាពច្បាស់លាស់ណាស់»។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិច បានអះអាងពីការរកឃើញថា ទឹកថ្នាំថ្នាំអាចលុបបានដែរ ដោយអះអាងថា ក្រុមអ្នកឃ្លាំមើលកំពុងមានក្តីបារម្ភពីភាពសេរី និងយុត្តិធម៌នៃការបោះឆ្នោត។
លោកថ្លែងថា៖ «យើងមានក្តីបារម្ភថា ប្រសិនបើគោលការណ៍ម្នាក់បោះបានមួយសន្លឹក តែបើមានជនឆ្លៀតឱកាសប្រើប្រាស់នូវការលុបបានរបស់ទឹកខ្មៅនេះ លាងឲ្យស្អាត ហើយទៅបោះឆ្នោតម្តងទៀត ព្រោះថា ពេលខ្លះយើងឃើញមានករណីឈ្មោះស្ទួនបញ្ជីបោះឆ្នោត មានការប៉ោងឡើង ហើយការចេញលិខិតបញ្ជាក់អត្តសញ្ញាណមានភាពមិនប្រក្រតីខ្លះៗក៏ជាការព្រួយបារម្ភដែរ»។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមានការព្រួយបារម្ភអំពីបញ្ហាបញ្ជីឈ្មោះបោះឆ្នោតប៉ោង ឬមានឈ្មោះខ្មោចច្រើន បញ្ហាទឹកថ្នាំខ្មៅអាចលុបបាន បញ្ហាចេញលិខិតបញ្ជាក់អត្តសញ្ញាញច្រើន ហើយមិនប្រក្រតី និងការមិនឲ្យគណបក្ស នយោបាយ និងអ្នកសង្កេតការណ៍យកបញ្ជីទៅផ្ទៀងផ្ទាត់នៅការិយាល័យបោះ ឆ្នោតគឺជាការកង្វល់ចុងក្រោយអំពីភាពត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោត។
មុនតែប៉ុន្មានម៉ោងដែលការឃោសនារកសំឡេងឆ្នោតត្រូវបញ្ចប់កាលពីថ្ងៃសុក្រ នេះ អង្គការស.រ.អា.មួយឈ្មោះ Human Rights Watch (HRW) បាននិយាយថា មានបញ្ហាជាប្រព័ន្ធយ៉ាងច្រើនដែលធ្វើឲ្យការបោះឆ្នោតថ្ងៃ២៨ខែកក្កដានេះគ្មាន លក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ។ នេះជាសេចក្តីថ្លែងការណ៍ដែលវីអូអេទទួលបាននៅថ្ងៃនេះ។
លោក Brad Adams នាយកអង្គការសិទ្ធិមនុស្ស HRW ប្រចាំតំបន់អាស៊ី បានថ្លែងដូច្នេះដោយយោងថា៖ «ដំណើរការទាំងមូលគឺមានភាពលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា ហើយប្រឆាំងនឹងគណបក្សជំទាស់។ លទ្ធផលដែលគួរធ្វើតាមឆន្ទៈរបស់ពលរដ្ឋនោះត្រូវគេរៀបចំឲ្យទៅជាលទ្ធផលតាមឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជា»។
លោកអះអាងដូច្នេះដោយយោងទៅលើភាពលម្អៀងនៃប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរប្រដាប់អាវុធជួយឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា គ្មានប្រព័ន្ធយន្តការណ៍ដោះស្រាយទំនាស់ដោយឯករាជ្យ និងមិនលម្អៀង បញ្ជីបោះឆ្នោតមានឈ្មោះប៉ោង ឬឈ្មោះខ្មោច និងការផាត់ចោលលោកសម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ មិនឲ្យឈរឈ្មោះប្រកួតប្រជែងជាដើម។
តែលោកទេព នីថា អគ្គលេខាធិការជាតិរៀបចំការបោះឆ្នោត បានច្រានចោលការចោទប្រកាន់នានា ដោយថ្លែងថា អង្គការ HRW ជាអង្គការមិនដែលនិយាយ អ្វីល្អពីកម្ពុជាទេ រួមទាំងការបោះឆ្នោត។ លោកទេព នីថាអះអាងថា ការបោះឆ្នោតមានអ្នកសង្កេតការណ៍ជាច្រើន ទាំងជាតិ និងអន្តរជាតិ ដើម្បីធានាភាពសេរី និងយុត្តិធម៌។
គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់ អំណាចជាង៣០ឆ្នាំ បានឈ្នះការបោះឆ្នោត៩០អាសនៈកាលពីឆ្នាំ២០០៨ក្នុងរដ្ឋសភាសរុបចំនួន១២៣អាសនៈ។ គណបក្សជំទាស់ទទួលបានតែ២៩អាសនៈប៉ុណ្ណោះ។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០១៣នេះ។ ពលរដ្ឋជាង៩លាននាក់មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាង និងគណបក្សមួយដើម្បីដឹកនាំរដ្ឋាភិបាល៕