បវរកញ្ញា​ខ្មែរ​អាមេរិកាំង​សំឡឹង​ម្កុដ​អាស៊ី​ប៉ាស៊ីហ្វិក​២០១៥

ជា ផល្លា អាយុ​២០ឆ្នាំ គឺជា​បវរ​កញ្ញា​លេខ​ពីរ​នៃ​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ឆ្នាំ​២០១៤។ នាង​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​យក​តំណែង​បវរកញ្ញា​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅសហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៥​នេះ ដែល​ជា​បេក្ខនារី​ខ្មែរ​អាមេរិកាំង​ទី​មួយ​ដែល​ចូលរួម​កម្មវិធី​ប្រកួត​នេះ។ (Courtesy Photo)

បន្ទាប់​ពី​ទទួល​បាន​តំណែង​ជា​បវកញ្ញា​លេខពីរ​របស់​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កញ្ញា ​ជា ផល្លា កំពុង​សំឡឹង​មើល​ម្កុដ​របស់​បវរកញ្ញា​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅសហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៥នេះ​ទៀត។

បន្ទាប់​ពី​ទទួល​បាន​តំណែង​ជា​បវកញ្ញា​លេខពីរ​របស់​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កញ្ញា ​ជា ផល្លា កំពុង​សំឡឹង​មើល​ម្កុដ​របស់​បវរកញ្ញា​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅសហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៥នេះ​ទៀត។

ស្តាប់​បទ​សម្ភាសន៍ VOA ជាមួយ ជា ផល្លា៖

Your browser doesn’t support HTML5

បវរកញ្ញា​ខ្មែរ​អាមេរិកាំង​សំឡឹង​ម្កុដ​អាស៊ី​ប៉ាស៊ីហ្វិក​២០១៥

ការប្រកួត​ដែល​នឹង​ត្រូ​វមក​ដល់​នៅថ្ងៃទី​៩ ខែ​តុលា​បាន​ជម្រុះ​បេក្ខជន​មក​នៅ​ត្រឹម​ចំនួន​១៥​នាក់​ដែល​មាន​អ្នក​ចូលរួម​ប្រកួត​មាន​ដើម​កំណើត​ចិន កូរ៉េ វៀតណាម​ ឥណ្ឌា ហ្វីលីពីន និង​ខ្មែរ។

កញ្ញា​ ជា ផល្លា​ ជានិស្សិត​ផ្នែកជីវវិទ្យា​ នៃ​សាកលវិទ្យាល័យ Virginia Commonwealth ក្នុង​រដ្ឋ​Virginia។ មូលហេតុ​មនុស្ស​ធម៌​បាន​ជំរុញ​នាង​ឱ្យ​ចង់​ចូលរួម​ប្រកួត​ដើម្បី​បានជួយ​ដល់​កូនខ្មែរ​ក្រីក្រ។​

នាង​បាន​បន្ថែម​ថា៖ «ទៅថ្ងៃ​អនាគត​ខ្ញុំ​ចង់​ទៅ​ស្រុកខ្មែរ​ដើម្បី ជួយ​ក្មេងៗ​នៅ​ស្រុក​ខ្មែរ​ឱ្យ​ទទួល​បាន​សេវា​ព្យាបាល​សុខភាព‍»។​

កញ្ញា​ ជា ផល្លា បាន​ចូល​រៀន​របាំ​ខ្មែរ​នៅ​ពេល​មាន​អាយុ​៤ឆ្នាំ ហើយ​បាន​នៅ​បន្ត​រាំ​របាំខ្មែរ​អស់​រយៈពេល​១៥ឆ្នាំ​ហើយ។ នៅ​ក្នុង​សាលា​របាំ​របស់​សមាគម​រក្សា​មរតក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ កញ្ញា​ផល្លា ​គឺ​ជា​អ្នក​រាំ​របាំ​នាំមុខ​ និង​ជា​គ្រូ​ជំនួយ​ដែល​នាង​បាន​បង្រៀន​ដល់​កូនខ្មែរ​អាមេរិកាំង​ជំនាន់​ក្រោយ​ជា​ច្រើន​នាក់។​

នាង​បាន​បន្ថែម​ពីមូលហេតុ​ដែល​នាង​នៅ​បន្ត​ជួយ​បង្ហាត់របាំ​ថា៖

«វប្បធម៌​ខ្មែរ​មាន​សារៈ​សំខាន់​ដែល​អាច​បង្ហាញ​ពីឫសគល់​ជាតិសាសន៍​មួយ»៕