ក្រសួង​សុខាភិបាល​បិទ​គ្លីនិក​ថែ​សម្ផស្ស​​គ្មាន​លិខិត​អនុញ្ញាត​​៦​ទីតាំង

ក្រសួង​សុខាភិបាល​នៅ​កម្ពុជា​បាន​ចេញ​សេក្តីប្រកាស​អំពី​ការ​រកឃើញ​ករណី​ឆ្លងមេរោគ​ហ្ស៊ីកា​លើ​បុរស​ម្នាក់​នៅ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​សុក្រ ទី១៨ ខែ​វិច្ឆិកា តែ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទៀត​នៅ​ថ្ងៃ​ដដែល​បដិសេធ​ការ​រកឃើញ​នេះ។ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)

ក្រសួង​សុខាភិបាល​បិទ​គ្លីនិក​កែ​សម្ផស្ស ​និង​ថែ​រក្សា​សម្ផស្ស​ ឌីអ ប្រឺហ្វេសិនណល ​ចំនួន​៦​ទីតាំង​ ដោយ​សារ​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ​និងចែកចាយ​ឱសថ ​និង​ផលិត​ផល​គ្មាន​បញ្ជិកា។​

នៅ​ថ្ងៃ​ទី​១៩​ ខែ​សីហា​នេះ ​ក្រសួង​សុខាភិបាល​បាន​ចេញ​ផ្សាយ​សេចក្តី​សម្រេច​ចំនួន​៦​ផ្សេង​គ្នា​ ដែល​ចេញ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​រដ្ឋបាល​ខេត្ត​កណ្តាល ​ខេត្ត​បាត់ដំបង​ ខេត្ត​កំពង់ចាម​ ខេត្ត​សៀមរាប ​និង​ខេត្ត​ព្រះ​សីហនុ ​ស្តីពី​ការ​បិទទីតាំង​គ្លីនិកកែ​សម្ផស្ស ​និង​ថែរក្សា​សម្ផស្ស​ ឌីអ ប្រឺហ្វេ​សិនណល ​របស់​លោក សែម រតនា។​

លោក​ កុយ​ វ៉ាន់នី ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​បិទ​គ្លីនិក​ថែ​សម្ផស្ស​ទាំង​៦ទីតាំង ​ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា ​ក្រុម​ការងារ​ក្រសួង​សុខាភិបាលកំពុង​ធ្វើ​ការងារ​បន្តលើ​ករណីនេះ។​

លោក ​សែម ​រតនា​ ម្ចាស់គ្លីនិក​ទាំង​៦​ទីតាំង​ ប្រាប់​វីអូអេ​ថា ​ក្រសួង​បាន​សម្រេចបិទគ្លីនិក​ទាំង​៦​ទីតាំង​នេះ ដោយសារ​លោក​ខ្វះ​ឯកសារ​មួយ​ចំនួនដាក់​ទៅក្រសួង។​

លោក​ថ្លែង​ថា៖ ​«ការណ៍​ពិត​ទៅយើង​បើក​ច្រើន​សាខា​ ដល់​ពេល​អ៊ីចឹង​ ការ​ធ្វេស​ប្រហែស​របស់​បង​ទេ​ដែល​បង​នៅ​ខ្វះ​ឯកសារ​មួយ​ចំនួន​តូចផ្ដល់​ជូន​ខាង​ក្រសួង​ អ៊ីចឹង​ឯកសារ​ច្រើន​មែនទែន​ដែល​យើង​រត់​ការ​ត្រូវ​ច្បាប់​រួច​អស់​ហើយ»។​

​លោក​បន្ថែម​ថា​ លោក​នឹង​អនុវត្ត​តាម​គោល​ការណ៍​របស់​ក្រសួង​ ហើយ​នឹង​ដាក់​ឯកសារ​បន្ថែម​ទៅ​ក្រសួង​ឱ្យ​ស្រប​តាម​ច្បាប់ដើម្បី​អាច​ស្នើបើក​ដំណើរ​ការ​វិញ៕