បើតាមតួលេខថ្មីបំផុតរបស់សហភាពអឺរ៉ុប ចំនួនជនចំណាកស្រុកមកដល់ប្រទេសអ៊ីតាលីដោយមកពីតំបន់ភាគខាងជើងនៃទ្វីបអាហ្វ្រិក មានជាងពីរដងច្រើនជាងមនុស្សដែលបានមកដល់ពីខែមេសាដល់ខែឧសភា។
ជនចំណាកស្រុកប្រមាណ១៩.០០០នាក់បានទៅដល់ប្រទេសអ៊ីតាលីកាលពីខែមុន។ មនុស្សជាង១៣.០០០នាក់បានត្រូវជួយសង្គ្រោះនៅក្នុងផ្នែកកណ្តាលនៃសមុទ្រមេឌីទែរ៉ាណេក្នុងពេលតែមួយអាទិត្យ ដែលជាចំនួនច្រើនបំផុតក្នុងពេលមួយសប្តាហ៍ដែលចំនួនច្រើនដូច្នេះ មិនធ្លាប់កើតមានទេកាលពីពេលមុន។
អង្គការ Frontex ដែលជាទីភ្នាក់ងារខាងព្រំដែនរបស់សហភាពអឺរ៉ុបនិយាយថា កំណើននេះភាគច្រើនបណ្តាលមកពីកំណើននៃពួកជនចំណាកស្រុកមកពីទ្វីប អាហ្វ្រិក ហើយមានសញ្ញាបន្តិចបន្តួចណាសដែលថា ការបិទផ្លូវឆ្លងកាត់ប្រទេសក្រិក និងតំបន់បាល់កង់ បានធ្វើឲ្យកើនចំនួនពួកជនចំណាកស្រុកដែលខិតខំព្យាយាមធ្វើដំណើរឆ្លងកាត់តំបន់កណ្តាលនៃសមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអ៊ីតាលី។
កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបានបន្តកិច្ចប្រតិបត្តិការឈ្មោះ Sophia របស់ពួកគេមួយឆ្នាំទៀតដើម្បីបង្ក្រាបទូកពួកជួញដូរមនុស្សនិងទូកពួកជនចំណាកស្រុក។ អ្នកវិភាគម្នាក់ឈ្មោះ Riccardo Fabiani នៃអង្គការពិគ្រោះយោបល់ Eurasia Group បាននិយាយថា ការយាមល្បាតគ្មានប្រសិទ្ធិភាពទាន់ពេលវេលាទេ។ លោកបានថ្លែងថា៖ «ពួកជនចំណាកស្រុក ជាពិសេសគឺពួកជួញដូរមនុស្សបានសម្របសម្រួលតាមគោលនយោបាយថ្មីរបស់អឺរ៉ុប។ ពួកគេបានសម្របសម្រួលតាមស្ថានភាពប្លែកពីមុនដែលមានន័យថា បញ្ហានេះមិនបានថមថយឡើយ»៕