ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ទឹកចាប់ផ្តើមស្រកនៅតំបន់ជុំវិញទន្លេមេគង្គ ប៉ុន្តែមិនទាន់មានចំនួនតួលេខថ្មីសម្រាប់ជនរងគ្រោះនៅឡើយទេ។
លោកញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គចាប់ផ្តើមស្រកមកវិញ ប៉ុន្តែជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តផ្សេងទៀតអាចនឹងចាប់ផ្តើមស្រកនៅពេលក្រោយ។
«នៅតាមទន្លេមេគង្គទឹកបានស្រកធម្មតាវិញហើយចាប់ពីខេត្តរតនៈគីរី ស្ទឹងត្រែង ក្រចេះ កំពង់ចាមប៉ុន្តែនៅតាមព្រំដែនកម្ពុជាថៃគិតចាប់ពីខេត្តព្រះវិហារ ឧត្តមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ទឹកនឹងស្រកបន្តិចនឹងហូរចូលទៅក្នុងទន្លេសាប»។
ទឹកជំនន់ដោយសារទឹកភ្លៀងនិងជំនន់ទន្លេមេគង្គនៅប្រទេសកម្ពុជាបានចាប់ផ្តើមបន្តិចម្តងៗចាប់តាំងពីខែកញ្ញាកន្លងទៅនិងបានទាញយកជីវិតជនរងគ្រោះចំនួន៨៣នាក់និងប្រជាពលរដ្ឋផ្សេងទៀតដែលកំពុងទទួលរងការប៉ះពាល់ចំនួនជាង៨០ម៉ឺននាក់។ នេះបើយោងតាមតួលេខផ្លូវការរបស់គណៈកម្មាការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគិតត្រឹមថ្ងៃច័ន្ទម្សិលមិញដោយមិនទាន់បានបូកបញ្ចូលបន្ថែមទិន្នន័យថ្មីៗពីខេត្តភាគពាយព្យនិងភាគខាងជើងប្រទេសដូចជាខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យនិងខេត្តប៉ៃលិនជាដើម។
ខេត្តចំនួន១៥យ៉ាងតិចកំពុងលិចលង់ហើយភ្លៀងបានធ្លាក់ជាបន្តបន្ទាប់រាល់ថ្ងៃចាប់តាំងពីសប្តាហ៍មុនមកនិងបន្តធ្លាក់ទៀតនៅថ្ងៃនេះនៅភាគខ្លះនៃប្រទេសកម្ពុជានិងនៅក្នុងរាជធានីភ្នំពេញ។
លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយមមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា៖«អាកាសធាតុមានលក្ខណៈធូរស្រាលហើយភ្លៀងក៏មានការធូរស្បើយជាងមុនដែរ»។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងធនធានទឹកនិងឧតុនិយម។
ទឹកជំនន់បានធ្វើឲ្យលិចនៅតំបន់ក្បែរប្រាសាទមួយចំនួននិងដើមឈើដ៏ធំមួយបានរលំលើប្រាសាទព្រះខ័ននៅក្នុងខេត្តសៀមរាបផងដែរ។
លោកប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សារា មានប្រសាសន៍ថាដើមឈើនោះនឹងត្រូវយកចេញនៅថ្ងៃស្អែកយ៉ាងយូរ។ ដោយឡែកការបង្ហូរទឹកជំនន់កំពុងដំណើរការ។
«រហូតមកទល់ពេលនេះអត់មានអ្វីបង្កឲ្យមានបញ្ហាទេ។យើងបានដោះស្រាយទឹកជំនន់ហ្នឹងមួយចំនួនទៅតាមប្រពន្ធ័បង្ហៀរទឹកនៅខាងលិចបារាយនេះ។ម្សិលមិញយើងធ្វើបានពាក់កណ្តាលហើយ។យើងបានបោះបង្គោលហើយថ្ងៃនេះនឹងបន្តទៀតដោយសង្ឃឹមថាល្ងាចនេះឬយប់ឲ្យហើយ។ហើយទឹកនឹងលែងធ្លាក់មកក្រុងសៀមរាបទៀតហើយ។ក្នុងពីរបីថ្ងៃខាងមុខនេះអ្វីៗនឹងដោះស្រាយបញ្ចប់»។
ខេត្តបន្ទាយមានជ័យក៏ជាខេត្តមួយដែលកំពុងទទួលរងគ្រោះទឹកជំនន់ដែលហូរចាក់មកពីប្រទេសថៃដែរ ហើយបានគំរាមកំហែងដល់ការស្នាក់នៅរបស់អ្នកទោសចំនួន៨៤២នាក់។
លោកសោម ចន្ទគា អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថាទឹកជំនន់នេះនឹងនាំឲ្យមានកង្វល់ដល់ការជម្លៀសទណ្ឌិតទៅកាន់មន្ទីរឃុំឃាំងបណ្តោះអាសន្ននិងអាចបង្កឲ្យមានហានិភ័យដល់សុខភាពពួកគេ។ ប៉ុន្តែលោកហ៊ីន សុផល ប្រធានពន្ធនាគារខេត្តបញ្ជាក់ថាទឹកបានលិចនៅផ្នែកខាងក្រៅនៃពន្ធនាគារនៅឡើយនិងមិនទាន់មានតម្រូវការឲ្យធ្វើការជម្លៀសអ្នកទោសនោះទេ៕

Your browser doesn’t support HTML5