រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក​​ថា​សហរដ្ឋ​អាមេរិក​មិនអស់​មធ្យោបាយ​ការទូត​ជាមួយ​កូរ៉េខាង​ជើង​ទេ

រូបភាពឯកសារ៖ រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក​ Jim Mattis ស្ថិត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។

លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិកJim Mattis បាន​សង្កត់ថា ​សហ រដ្ឋ​អាមេរិក​មិន​អស់​មធ្យោបាយ​ខាងការទូត​ក្នុងការ​ដោះស្រាយ​ជាមួយ​ប្រទេស​ កូរ៉េខាង​ជើងទេ ​នៅពេល​ដែល​ខ្លួន​និយាយ​ដល់​វិបត្តិ​កូរ៉េខាងជើង​នោះ ​បន្ទាប់​ពី​ប្រធា​នាធិបតី​ដូណាល់ ​ត្រាំ​បាន​និយាយ​ថា «ការចរចា​មិនមិនមែន​ជាដំណោះ​ស្រាយ​នោះ‍»។

លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក Mattis ​បាន​ឆ្លើយ​តប​ទៅនឹង​សំណួរ​អំពី​សារ​តាម​ប្រព័ន្ធ​ Twitter របស់​ប្រធានា​ធិបតី​ត្រាំ​កាល​ពី​ព្រឹកថ្ងៃ​ពុធ​អំពីការ​ដោះ ស្រាយ​ការ​គំរាម​កំហែង​របស់​កូរ៉េខាង​ជើង​បន្ទាប់​ពី​ការ​សាក​ល្បង​កាំជ្រួច​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េខាង​ជើងឆ្លងកាត់​ប្រទេស​ជប៉ុន។

លោក​ប្រធានា​ធិបតីត្រាំ​បាន​ផ្ញើរសារ​តាម​ប្រព័ន្ធ Twitterថា«​សហរដ្ឋ​អាមេរិកបាន​ចរចា​ជាមួយ​កូរ៉េខាង​ជើង ហើយ​បានឲ្យ​ប្រាក់​ដែល​ពួកគេ​បានគំរាម​កំហែង​អស់ ​រយៈ​ពេល​២៥ឆ្នាំ។ ការ​ចរចា​មិនមែន​ជា​ដំណោះស្រាយទេ‍»។ មួយ​ថ្ងៃ​ក្រោយ ពី​លោក​និយាយថា «ជម្រើស​ទាំងអស់​ស្ថិត​នៅ​លើ​តុ​ដើម្បី​ដោះ​ស្រាយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង‍»។

លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក Jim Mattis ​បាន​ស្វាគមន៍​រដ្ឋមន្រ្តី​ការពារ​ប្រទេស​កូរ៉េខាង​ត្បូង​នៅ​មន្ទីរ​បច្ចកោណ​កាល​ពី​ថ្ងៃ​ពុធ ​នៅពេល​ដែល​ប្រ​ទេស​ទាំង២​ព្យាយាម​រកវិធី​ថាតើ​ត្រូវ​ដោះស្រាយ​ការ​បង្ករហេតុកាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េខាង​ជើង​យ៉ាង​ដូចម្តេច។

​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក Mattis ​បាន​និយាយថា «​យើង​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា​ ​ហើយ​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​កូរ៉េខាង​ត្បូង​និង​ខ្ញុំ​មានការ​ទទួល​ខុសត្រូវ​ដើម្បី​ផ្តល់​ការការ​ពារ​ដល់​ប្រទេស ប្រជា​ពលរដ្ឋ​និង​ផល​ប្រយោជន៍របស់​យើង ហើយ​នឹង​ស្វែងរកគ្រប់​វិស័យទាំងអស់​ដែល​យើង​អាច​សហការណ៍​គ្នា‍»។ កូរ៉េខាង​ជើង​បាន​ទទួលស្គាល់​ពីការ​បាញ់​កាំជ្រួច​មីស៊ីល​កាល​ពី​កាល​ពី​ថ្ងៃ​អង្គារ​រំលង​លើ​ប្រទេស​ជប៉ុន ​ដោយ​និយាយថា ​វាជាការប្រឆាំង​នឹងសមយុទ្ធ​រួម​គ្នា​នៅពេលឥឡូវនេះ​ដោយ​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក៕