ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ក្រុង​ឡូវែល​មាន​វិធានការ​តឹងរ៉ឹង​បង្ការ​កូវីដ១៩

Your browser doesn’t support HTML5

នៅ​ទីក្រុង​ឡូវែល​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្ងៃទី៣ ​ខែ​វិច្ឆិកា​នេះ​មាន​វិធានការ​តឹងរ៉ឹង​បង្ការ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ និង​មាន​អ្នក​មក​បោះឆ្នោត​​តិចជាង​រាល់​ឆ្នាំ ​ដោយ​សារ​អ្នក​បោះឆ្នោត​ជាង​៤៤%​បាន​បោះ​មុន​ថ្ងៃកំណត់​ ទាំង​បោះឆ្នោត​ដោយ​ផ្ទាល់ ​និង​បោះ​តាម​ប្រៃសណីយ៍។​  ក្នុង​ការ​បោះឆ្នោត​នៅ​រដ្ឋ​ម៉ាស្សាឈូសេត​មាន​បេក្ខជន​បេក្ខនារី​ប្រធានាធិបតី​មក​ពី​គណបក្ស​ចំនួន​ ៤ ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​ គណបក្ស​សាធារណ​រដ្ឋ គណបក្ស​ Greenrainbow និង​គណបក្ស​ Libertarian។​ បេក្ខជន​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​រដ្ឋ​ម៉ាស្សាឈូសេត​គឺ​លោក ​Joe Biden​ មកពី​គណបក្ស​ប្រជាធិបតេយ្យ​ និង​បន្ទាប់​មកពី​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​លោក​ Donald Trump ​មក​ពី​គណបក្ស​សាធារណរដ្ឋ។  ក្នុង​ការ​បោះឆ្នោត​នេះ​ អ្នក​បោះឆ្នោត​ក៏​ត្រូវ​ជ្រើសរើស​តំណាងរាស្ត្រ​សមាជិក​សភា​ថ្នាក់​ជាតិ ​និង​ថ្នាក់​រដ្ឋ​ព្រម​ទាំង​បេក្ខជន​សម្រាប់​តំណែង​ផ្សេង​ទៀត​ដែរ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ជនជាតិ​ខ្មែរ​យើង​ចាប់​អារម្មណ៍​គឺ​មាន​បេក្ខជន​ដែល​មាន​ដើម​កំណើត​ខ្មែរ​ពីរ​នាក់​ជាប់​ជា​អ្នក​តំណាង​រាស្ត្រ​ថ្នាក់​រដ្ឋ​គឺ​អ្នកស្រី​វណ្ណា ​ហាវឺដ ​(Vanna Howard) ​និង​លោក​រ៉ាឌី ​មុំ ​( Rady Mom) ។ ​លោក ពិន ស៊ីសុវណ្ណ​ នឹង​​រាយការណ៍​លំអិត​អំពី​រឿង​នេះ​តំណាងរាស្ត្រ​ដើមកំណើត​ខ្មែរ​នេះ៕​