វ៉ាស៊ីនតោន៖ នៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៥។ គេរំពឹងថានឹងមិនមានគណបក្សនយោបាយច្រើនប៉ុន្មានទេនឹងឈរប្រកួតប្រជែងដោយសារគណបក្សខ្លះបានសុខចិត្តផ្អាកសកម្មភាពដោយទុកឱ្យមានការប្រកួតគ្នារវាងគណបក្សធំពីរ គឺគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច និងគណបក្សសង្រ្គោះជាតិដែលជាគណបក្សថ្មីមួយបានរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស។
ប៉ុន្តែអ្វីដែលគេមិនអាចដឹងច្បាស់នោះគឺថា តើសម្រាប់ការបោះឆ្នោតជាតិលើកទី៥នេះគណបក្សនយោបាយផ្តល់ឱកាសប៉ុន្មានដល់យុវជនក្នុងការឈរឈ្មោះជាអ្នកតំណាងរាស្ត្រ។
នៅក្នុង«កម្មវិធីសិទ្ធិពលរដ្ឋនិងការបោះឆ្នោត» ប្រចាំខែរបស់ហេឡូវីអូអេ កាលពីថ្ងៃទី០១ ខែមេសា នេះ លោកអ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងពិភាក្សាលើ«ឱកាសសម្រាប់យុវជនក្នុងការឈរឈ្មោះបោះឆ្នោតនៅកម្ពុជា»។ លោកនិយាយថា ទោះបីយុវជនខ្មែរដែលអាចចូលរួមការបោះឆ្នោតមានចំនួនកាន់តែច្រើនក្តី ក៏ឱកាសនៃការចូលរួមឈរឈ្មោះនៅមានកម្រិត។ សូមចុចសញ្ញាខាងលើដើម្បីស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ។
តើអ្នកយល់ថាយុវជនខ្មែរនឹងចូលរួមបោះឆ្នោត ក៏ដូចជាចូលរួមឲ្យគេបោះឆ្នោតឲ្យ ក្នុងកម្រិតណាដែរនៅក្នុងការបោះឆ្នោតជាតិខាងមុខ? ហើយប្រសិនបើអ្នកជាយុវជនមួយរូប តើមានគម្រោងចូលរួមកម្រិតណាដែរ?