តើ​គេ​អាច​វាយតម្លៃ​ការបោះឆ្នោត​នេះ​ដូច​ម្តេច៖ មេរៀន​ដែល​ដក​ស្រង់​បាន​ពី​ការបោះឆ្នោត​២០១៣

គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​ បង្ហាញ​សន្លឹក​ឆ្នោត​​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត​​​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា​ ឆ្នាំ២០១៣។

Your browser doesn’t support HTML5

តើ​គេ​អាច​វាយតម្លៃ​ការបោះឆ្នោត​នេះ​ដូច​ម្តេច៖ មេរៀន​ដែល​ដក​ស្រង់​បាន​ពី ការ​បោះឆ្នោត​២០១៣


រដ្ឋធានី​វ៉ាស៊ីនតោន៖ ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព​ប៉ុន្តែ​នៅ​មាន​លេច​ចេញ​នូវ​បាតុភាពមិន​សេរី​ត្រឹមត្រូវ​តាម​ផ្នែក​មួយ​ចំនួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​បណ្ឌិត​ឡៅ ម៉ុងហៃនៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ។

លោក​បាន​បញ្ជាក់​ថា​កត្តា​ដែល​នាំ​ឱ្យ​មាន​សន្តិភាព​ដោយ​សារ​តែ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​បាន​អនុញ្ញា​តឱ្យ​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​មាន​ឱកាស​ធ្វើ​ការ​ឃោសនា​និង​ដាក់​ស្លាក​សញ្ញា​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ធំដុំ​កើត​ឡើង។ គណបក្ស​ប្រឆាំង​ក៏​បាន​ធ្វើ​យុទ្ធ​នាការ​ដោយ​មិន​មាន​ការ​រំខាន​អ្វី​ដែរ។​

ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​មាន​បញ្ហា​ដែល​មិន​ត្រឹមត្រូវ​ខ្លះ​ដូច​ជា​ គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​មិន​ឯករាជ្យ ភា​ពមិនប្រក្រតី​កើត​មាន​ច្រើន​ទាក់​ទង​នឹង​ការចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ ការបាត់​ឈ្មោះ​អ្នក​បោះឆ្នោត ឈ្មោះ ជាន់​គ្នា និង​ការ​រាប់​សន្លឹកឆ្នោត​ជាដើម។

លោក​បាន​បន្ថែម​ថា​ការរឹតត្បិត​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការទិញ​សន្លឹកឆ្នោត ការប្រើប្រាស់ទ្រព្យ​សម្បត្តិ​រដ្ឋ​រួម​ទាំង​មន្ត្រី​រាជ​ការ​ឱ្យ​ធ្វើ​ការ​សម្រាប់​គណបក្ស​ និង​ការ​គ្រប់​គ្រង​បណ្តាញ​ឃោសនា​ដោយ​គណបក្ស​តែ​មួយ​បាន​បន្ថែម​ទៅ ដល់​បញ្ហា​ទាំងអស់​នេះ។
លោក​បណ្ឌិត​ឡាវ ម៉ុងហៃ​បាន​បញ្ជាក់​ថា​គ.ជ.ប​មិន​មែន​ជា​អ្នក​ដោះស្រាយ​បញ្ហាទេ​ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​បញ្ហាអញ្ចឹង​ហើយ​បាន​ជា​យើង​ឃើញ​មាន​បញ្ហា​ទាំង​អស់​នេះ​កើត​មាន​ឡើង។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា។


លោក​បណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា​កម្ពុជា​អាច​រៀបចំ​ការបោះឆ្នោត​ប្រកប​ដោយសន្តិភាព​ហើយ​នៅ​សល់​តែ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​មួយ​ទៀតប៉ុណ្ណោះ​ដែលត្រូវ​ធ្វើ។ ការយក​តាម​គំរូ​យុវជន​ជា​ការ​ល្អ៕