
សមាជិកព្រឹទ្ធសភា លោក Bill Nelson (រូបស្តាំ) លោក John Thune (រូបឆ្វេង) និងលោក Chuck Grassley (រូបទី២ពីឆ្វេង) ថ្លែងនៅពេលលោក Mark Zuckerberg ផ្តល់សក្ខីកម្មនៅវិមានសភា Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
លោក Chuck Grassley ប្រធានគណៈកម្មាធិការនីតិកម្មខាងគណបក្ស សាធារណរដ្ឋប្រចាំរដ្ឋ Iowa បានថ្លែងថា «វាបានបង្ហាញយ៉ាងច្បាស់ថានេះជាការរំលោភលើសេចក្តីទុកចិត្តរបស់អ្នកប្រើប្រាស់ និងជាការផ្ទេរទន្និន័យមិនសមរម្យ»។
សូមទស្សនាការផ្តល់សក្ខីកម្មរបស់លោក Mark Zuckerberg
Your browser doesn’t support HTML5
Zuckerberg Takes Responsibility for Inadequately Protecting User Data
លោក Bill Nelson គណៈកម្មាធិការពាណិជ្ជកម្ម និងជាសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Florida បានថ្លែងថា «ប្រសិនបើអ្នក និងក្រុមហ៊ុនបណ្តាញសង្គមផ្សេងទៀតមិនចាត់វិធានការណ៍ត្រឹមត្រូវទេនោះ យើងទាំងអស់គ្នានឹងគ្មានឯកជនភាពទេ។ ហើយប្រសិនបើក្រុមហ៊ុន Facebook និងក្រុមហ៊ុនអ៊ីនធឺណិតផ្សេងទៀតមិនចាត់វិធានការណ៍ ឬមិនអាចបញ្ឈប់ការបំពានលើឯកជនភាពនេះទេ នោះយើងនឹងប្រើប្រាស់អំណាចរបស់យើងចាត់វិធានការណ៍ក្នុងនាមជាសភា»។
ក្រុមយុទ្ធនាការ Avaaz កាន់បដានៅពីមុខរូប Mark Zuckerberg ធ្វើពីក្រដាសចំនួន១០០ នៅខាងក្រៅវិមានសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
លោក Zuckerberg ត្រូវបានកោះហៅឲ្យធ្វើសក្ខីកម្មបន្ទាប់ពីមានការរកឃើញថាទន្និន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook រាប់លាននាក់ត្រូវបានក្រុមហ៊ុន Cambridge Analytica យកទៅប្រើប្រាស់ដោយមិនបានជូនដំណឹងដល់ក្រុមហ៊ុនFacebook។ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានជួលក្រុមហ៊ុននេះកាលពីពេលបោះឆ្នោតឆ្នាំ២០១៦៕
មនុស្សម្នាកាន់ស្លាកសញ្ញា និងពាក់វ៉ែនតាដែលមានសរសេរឃ្លាថា «ឈប់តាមដានតទៅទៀត» នៅមុនពេលលោក Mark Zuckerberg អញ្ជើញទៅធ្វើសក្ខីកម្ម នៅវិមានសភា Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។