ភ្នំពេញ —
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន១៤បានរៀបចំវេទិការមួយស្តីពីទស្សនៈរបស់គណបក្សនយោបាយ អំពីបញ្ហាសេដ្ឋកិច្ច ដីធ្លី និងបរិស្ថានដោយបានកោះអញ្ជើញគណបក្សធំៗមួយចំនួនចូលរួម ដែលរួមមានគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុន ស៊ីនប៉ិច ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជាបានអវត្តមានមិនបានចូលរួមទេនៅពេលដែលកម្មវិធីបានចាប់ផ្តើម។
អ្នកចូលរួមភាគច្រើនមកពីគ្រប់បណ្តាខេត្ត ក្រុងនិងអ្នករងគ្រោះដោយសារការកាប់បំផ្លាញបរិស្ថាននិងទំនាស់ដីធ្លីបានចោទសួរ វាគ្មិនមកពីគណបក្ស សង្គ្រោះជាតិនិង គណបក្ស ហ៊្វុន ស៊ីនប៉ិចអំពីបញ្ហាទំនាស់ដីធ្លីនិងការកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យនិងបញ្ហាអប់រំថាតើនៅពេលគណបក្សនេះឈ្នះឆ្នោតនឹងមានគោលនយោបាយបែបណា?
លោកគឺ វណ្ណារ៉ា អ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំងបាននិយាយថានៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានផ្តល់ទៅឱ្យក្រុមហ៊ុនឯកជនទាំងក្នុងស្រុកនិងបរទេសជាង២លាននិង៨សែនហិកតារយៈពេល៩៩ឆ្នាំយើងនឹងសើរើពិនិត្យឡើងវិញ។
លោកនិយាយថា៖ «ពីព្រោះយើងយល់ថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនហ្នឹងគឺដូចជាការកាប់បំផ្លាញព្រៃឈើនឹងកើតមានតទៅទៀតហើយស្ថិរភាពទឹកដីរបស់ខ្មែរយើងកំពុងមានការព្រួយបារម្ភពីព្រោះមានក្រុមហ៊ុនមួយចំនួនបានប្រគល់ទៅឱ្យបរទេសហើយគេគ្រប់គ្រង៩៩ឆ្នាំ នេះជាការណ៍មួយដែលយើងព្រួយបារម្ភ»។
លោកទេព នន្នរី តំណាងមកពីគណបក្សហ៊្វុនស៊ីនប៉ិចវិញបានលើកឡើងថាយើងមានច្បាប់ស្តីពីការគ្រប់គ្រងដីធ្លីច្បាស់លាស់តែអ្នកកាន់អំណាច អ្នកអនុវត្តមិនបានអនុវត្តឱ្យបានស្នើភាពគ្នា។
លោកបាននិយាយថាបញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃគឺនៅត្រង់ការមិនអនុវត្តច្បាប់។ លោកនិយាយថា៖ «មិនមែនតែច្បាប់ដីធ្លីទេច្បាប់អ្វីក៏ដូចជាច្បាប់អ្វីដែរនេះហើយជាគ្រោះថ្នាក់សម្រាប់កម្ពុជា។ ខ្ញុំមិនលើកអ្វីទេ ស្រុកគេជិតខាងអ្នកធំធ្វើខុស អ្នកតូចឃាត់គ្មានយកអំណាចមកគ្របបានទេ។ អ្នកតូចប្រាប់ថាច្បាប់គឺចប់»។
លោកហឿន សុភាព តំណាងឱ្យសហគមន៍ព្រៃឡង់មកពីខេត្តកំពង់ធំបាននិយាយថាបើការអនុវត្តច្បាប់មានប្រសិទ្ធភាពនោះគឺប្រជាពលរដ្ឋនៅទូទាំងប្រទេសនិងមានភាពសប្បាយរីករាយ។
ចំណែកអ្នកស្រី សុង ស្រីលាភអ្នករងគ្រោះដោយសារការបណ្តេញចេញដោយបង្ខំពីតំបន់បឹងកក់បាននិយាយថាអ្នកបឹងកក់បានរងគ្រោះដោយសារការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដូចជារូបភាពប្រើប្រាស់អំពើហិង្សានិងការប្រើប្រាស់ប្រព័ន្ធតុលាការមកគាបសង្កត់និងចាប់សកម្មជនដីធ្លីដែលជាស្រ្តីៗដាក់ពន្ធនាគារ។
អ្នកស្រីឲ្យដឹងថា៖ «ស្រ្តីនៅតំបន់បឹងកក់បានរងគ្រោះជាបន្តបន្ទាប់។ មានស្ត្រីដល់ទៅ២នាក់បានរលូតកូនដោយសារតែអាជ្ញាធររបស់ខ្លួនឃុបឃិតជាមួយក្រុមហ៊ុន[ហើយ] ការពារតែក្រុមហ៊ុន[និង]ប្រើប្រាស់អំពើហិង្សាលើគាត់»។
លោក គុល បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះComfrelបានបញ្ជាក់ថា៖ «វាមានសារៈសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោតហ្នឹងមានសំឡេងប្រាប់ទៅគណបក្សនយោបាយដែលគ្រោងប្រកួតប្រជែងជាពិសេសគណបក្សដែលសំខាន់ៗដើម្បីឱ្យគាត់ដឹងថាប្រជាពលរដ្ឋលោកមានការព្រួយបារម្ភអំពីបញ្ហាសំខាន់ៗអស់ហ្នឹងហើយដែលឱ្យជាអនុសាសន៍ជាក់ស្តែងឬក៏ជាគំនិតជាក់ស្តែងដើម្បីឱ្យគណបក្សនយោបាយយកទៅដាក់នៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនឃោសនាបោះឆ្នោតខាងមុខនេះ»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះដើម្បីជ្រើសរើសសមាជិកសភាចំនួន១២៣នាក់។មានប្រជាពលរដ្ឋជាង៩លាននាក់បានចុះឈ្មោះបោះឆ្នោតរួចជាស្រេច៕