វ៉ាស៊ីនតោន —
ក្រុមអ្នកបញ្ជាទិញផលិតផលកម្ពុជានានា និងសម្ព័ន្ធភាពរបស់ពួកគេដែលជាសហជីពដ៏មានឥទ្ធិពលធំៗនៅតែបន្តជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ចំពោះការប្រើអំពើហិង្សាដាក់កម្មករ និងក្រុមសហជីពដែលតវ៉ាដោយអហិង្សាដើម្បីការដំឡើងប្រាក់ខែគោលពី៨០ទៅ១៦០ដុល្លារស.រ.អា. ហើយដោះលែងកម្មករ មន្ត្រីសហជីព និងអ្នកការពារសិទ្ធិមនុស្សសរុប២៣នាក់ដែលកំពុងជាប់ឃុំឃាំង ហើយវិលមករកតុចរចាវិញ។ នេះបើតាមលិខិតរបស់ក្រុមអ្នកបញ្ជាទិញនិងលិខិតរបស់សហជីពនៅស.រ.អា. និងពិភពលោកដែលវីអូអេទទួលបានជាបន្តបន្ទាប់។
អ្នកស្រី ខេធី ហ្វេនហ្គោល (Cathy Feingold) នាយិកាផ្នែកកិច្ចការអន្តរជាតិនៃសហជីពអាមេរិកាំងដ៏មានឥទ្ធិពលមួយឈ្មោះ AFL-CIO ដែលមានសមាជិកជាង ១២លាននាក់ ហើយមានការិយាល័យក្នុងរដ្ឋធានីវ៉ាស៊ីនតោនគឺជាអ្នកសរសេរលិខិតចំហទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីដើមខែមករា។
លោកស្រីបានថ្កោលទោសចំពោះអំពើបាញ់សម្លាប់កម្មករ បង្ក្រាបដោយឃោរឃៅទៅលើកម្មករ។ ថ្លែងប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ លោកស្រីចាត់ ទុកថា នេះជាសកម្មភាពមិនអាចទទួលយកបាន ដោយលោកស្រីអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់។
«ខ្ញុំគិតថា យើងនឹងបញ្ជូនសារដ៏ខ្លាំងមួយ ប្រសិនរដ្ឋាភិបាលកម្ពុជាបដិសេធមិនពង្រឹងសិទ្ធិជាមូលដ្ឋានឲ្យមានប្រសិទ្ធិភាព ដូចដែលខ្ញុំបានបញ្ជាក់ខាងដើមហើយនឹងធ្វើឲ្យប្រាកដប្រជាថា កម្មករមានសុវត្ថិភាព គ្មានការគម្រាមកំហែងពេលដែលពួកគេអនុវត្តសិទ្ធិទាំងនោះ។ ហើយបន្ទាប់មកត្រូវលើកទឹកចិត្តឲ្យមានការវិលទៅរកកិច្ចចរចាវិញ។ លោកអ្នកដឹងទេការចរចារួមគ្នាគឺជារឿងដែលក្រុមកម្មករ ក្រុមនិយោជក អាចអង្គុយជាមួយគ្នា ពិភាក្សាគ្នាលើបញ្ហាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ រឿងនេះជាការដែលមានការគាំទ្រខ្លាំងក្នុងប្រទេសកម្ពុជា»។
លោកស្រីបានគម្រាមថា សារធ្ងន់ធ្ងរជាងនេះនឹងទៅដល់រដ្ឋាភិបាលអាមេរិកាំង រដ្ឋាភិបាលផ្សេងៗនិងទៅកាន់សហជីពនានាអំពីការតាំងចិត្តរបស់រដ្ឋាភិបាល កម្ពុជា។
ក៏ដូចជាប្រតិកម្មពីប្រទេសជាច្រើននិងពីអ្នកបញ្ជាទិញធំៗឯទៀតដែរ សមាគម អ្នកបញ្ជាទិញសម្លៀកបំពាក់ និងស្បែកជើងចំនួន៦ក្នុងប្រទេសអាមេរិកនិង ប្រទេសកាណាដាឈ្មោះ AAFA, CafFov, NRF, RCC USFIA និង Rila បាន សរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅសប្តាហ៍នេះដែរថា៖
«ឧស្សហកម្មរបស់យើងប្តេជ្ញាធានាថា ផលិតផលទាំងអស់ដែលផលិតមាន ប្រភពដើមនិងលក់នោះគឺត្រូវផលិតតាមច្បាប់និងលក្ខខណ្ឌមនុស្សធម៌។ ជាផ្នែកមួយនៃការតាំងចិត្តនេះ យើងប្តេជ្ញាថា នឹងធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព សន្តិសុខកម្មករក្នុងក្រុមហ៊ុន ដែលផ្គត់ផ្គង់ទំនិញរបស់យើង។ លិខិតដដែលនោះ បានព្រមានថា សកម្មភាពបង្ក្រាបរបស់អាជ្ញាធរនេះមិនធ្វើឲ្យឧស្សាហកម្មកាត់ ដេរកម្ពុជាមានស្ថិរភាពនិងរឹងមាំផង និងមិនបានធ្វើឲ្យមានទំនាក់ទំនងរឹងមាំ ជាមួយនឹងក្រុមអ្នកបញ្ជាទិញចំនួន៩០ភាគរយរបស់យើងក្នុងប្រទេសអាមេរិក និងប្រទេសកាណាដាផងទេ»។
លោកជា មុនី្ន ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ថា លិខិតរបស់ក្រុមអ្នកបញ្ជាទិញ និងសហជីពបណ្តាប្រទេសនានានេះជា សម្ពាធធ្ងន់ធ្ងរយ៉ាងខ្លាំង បើគេមើលពីកិច្ចការបរទេសវិញ។
«ការដាក់សម្ពាធនេះជាការធ្វើឲ្យកម្ពុជាងាកទៅរកលទ្ធិប្រជាធិបតេយ្យ ងាកទៅរកការគោរពសិទ្ធិ។ ហើយលោកហ៊ុន សែន ក្នុងនាមជាអ្នកដឹកនាំប្រទេសមួយពី មុនមក សុំឲ្យគាត់ធ្វើការពិចារណាឡើងវិញ។ អ្វីដែលយើងអាចដោះស្រាយបា យើងដោះស្រាយទៅ កុំឲ្យស្ថានការណ៍ហ្នឹងវាធ្ងន់ធ្ងរទៅមុខទៀត»។
លោករំឭកថា នៅជុំវិញពិភពលោកយើងមិនឃើញថា មានប្រទេសណាដូចជា កម្ពុជាទេ ដែលមានការចាប់អារម្មណ៍ពីពិភពលោក។ តែនៅកម្ពុជា អ្នកបញ្ជាទិញមានការចាប់អារម្មណ៍ខ្លាំងណាស់ចំពោះការរលោភសិទ្ធិមនុស្ស ហើយ ដាក់លក្ខខណ្ឌ។ អង្គការពលកម្មអន្តរជាតិ និងមន្ត្រីអ.ស.ប.គឺលោកសូរិយ៉ា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជាចាប់អារម្មណ័ចំពោះការរំលោភសិទ្ធិកម្មករ និងការបង្ក្រាបដោយអំពើឃោរឃៅដែលលោកជា មុនីអះអាងថា ជាការតម្រូវឲ្យរដ្ឋាភិបាលលោកហ៊ុន សែនត្រូវដោះស្រាយតាមការចង់បានរបស់អន្តរជាតិ។
«ការដែលគេឲ្យលោកហ៊ុន សែនធ្វើការពិចារណានិងសុំពេលពិភាក្សាគឺគេចង់ ជម្រាបទៅគាត់ថា អ្វីដែលគាត់ធ្វើកន្លងមកហ្នឹងគឺជាការខុសធ្ងន់ធ្ងរដែលអ្នក បញ្ជាទិញមិនទទួលយកបាន ពីព្រោះសម្លៀកបំពាក់ដែលគេប្រើនៅក្នុងពិភព លោកគឺជាសម្លៀកបំពាក់ស្អាត សម្លៀកបំពាក់ពោរពេញទៅដោយក្តីញញឹម ទៅដោយការសង្ឃឹម។ អញ្ចឹងគេអត់ចង់ឃើញសម្លៀកបំពាក់ដែលជោគជាំទៅ ដោយញើសហើយនឹងឈាមរបស់អ្នកផលិតទេ»។
ក្រុមបាតុករកម្មករ៥នាក់ត្រូវគេបាញ់សម្លាប់និងរបួស៤០នាក់និងចាប់ខ្លួន២៣ នាក់ក្នុងពេលតវ៉ាទាមទារដំឡើងប្រាក់ខែសមរម្យ។ ពួកគេរងការបង្រ្កាបដោយអំពើឃោរឃៅដោយក្រុមយោធានិងកងកម្លាំងចម្រុះរបស់រដ្ឋាភិបាលកាលពីថ្ងៃទី៣ខែមករា។ រឿងនេះបង្កឲ្យមានប្រតិកម្មជាអន្តរជាតិដ៏ធ្ងន់ធ្ងរឲ្យរដ្ឋាភិបាល ដោះស្រាយជាបន្ទាន់។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) បានអះអាងថា រដ្ឋាភិបាលត្រូវតែដោះស្រាយ និងបញ្ចប់បញ្ហាកម្មករនេះ ឲ្យបានសមរម្យតាមការចង់បានរបស់កម្មករ និង សហគមន៍អន្តរជាតិ ដែលបានបញ្ជាក់ក្នុងលិខិតចម្រុះគ្នានោះ។
«ខ្ញុំគិតថា លិខិតដែលចេញពីអ្នកបញ្ជាទិញទាំង៣០ហើយនិងសហជីពធំៗបីនៅលើពិភពលោកហ្នឹងគឺជាអ្នកដែលមានឥទ្ធិពលបំផុត ហើយដែលអ្នកហ្នឹងអាចឲ្យ ក្រុមហ៊ុនអ្នកបញ្ជាទិញទាំងអស់ហ្នឹង ផ្អាកការទិញ ឬទិញបន្តអី ជារឿងលើអ្នកទាំងហ្នឹងហើយ។ អញ្ចឹងអាហ្នឹងវាពិតជាមានឥទ្ធិពលទៅលើរដ្ឋាភិបាលដើម្បីថា តើរដ្ឋាភិបាល និងក្រុមហ៊ុនហ្នឹង ចាប់ផ្តើមអនុវត្ត ឬក៏ចាប់ផ្តើមធ្វើការតាមអ្វីដែលជាសំណើរបស់ពួកគេបានត្រឹមកម្រិតណាទេ»។
លោកថ្លែងថា អ្វីដែលលោកចង់បានពេលនេះគឺទី១ យើងចង់បានការដោះលែង កម្មករ២៣នាក់។ ទី២ ដំណោះស្រាយផ្តល់ប្រាក់ខែដល់កម្មករដែលអាចទទួល យកបាន។ ទី៣ ស៊ើបអង្កេតរកមុខអ្នកដែលបានបាញ់កម្មករមកផ្តន្ទាទោស និង សងជំងឺចិត្តដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់គេ ហើយនឹងបញ្ឈប់បង្ក្រាប ដោយហិង្សាលើកម្មករ។
លោកថ្លែងថា ការខកខានក្នុងការដោះស្រាយមិនអាចបំពេញចិត្តអ្នកបញ្ជាទិញបានទេ ហើយនេះជាការបារម្ភចំពោះអនាគតនៃវិស័យកាត់ដេរកម្ពុជា។
«បើសិនជារដ្ឋាភិបាលមិនបានរក្សាវិស័យហ្នឹងឲ្យបានគង់វង្សទេ ហើយឲ្យគេដក ការទិញទាំងអស់ចេញហ្នឹង មានន័យថា កម្មករជិត១លាននាក់នឹងមានការតវ៉ាជាលក្ខណៈទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាលកាន់តែខ្លាំង ហើយដំណើរការ អាជីវកម្ម ឬក៏ដំណើរការឧស្សាហកម្មនៃផ្នែកឧស្សាហកម្មកាត់ដែរហ្នឹង ពេលនោះនឹងមានបញ្ហាមិនអាចរកចំណូលបានទៀត នោះហើយវានាំឲ្យមានបញ្ហាដល់សេដ្ឋកិច្ចជាតិទាំងមូល»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា រាជរដ្ឋាភិបាលយកចិត្ត ទុកដាក់ក្នុងការដោះស្រាយអំពីបញ្ហាកម្មករ និងក្រុមហ៊ុន។ តែលោកបានចោទ ប្រកាន់គណបក្សជំទាស់ថា ជាអ្នកបង្កើតហេតុការណ៍នៃអំពើហិង្សាក្នុងបាតុកម្ម កាលពីថ្ងៃទី២ទី៣ខែមករា។
«យើងព្យាយាមគ្រប់បែបយ៉ាងដើម្បីលើកទឹកចិត្តឲ្យគេយល់អំពីបញ្ហាកម្ពុជា។ អ្នកបង្កើតសាច់រឿងនេះ អ្នកណាជាអ្នកបង្កើត? ចំណុចទី២ យើងដឹងហើយថា គណបក្សប្រឆាំង ឬគណបក្សសង្គ្រោះជាតិនេះ លោកបានបង្កើតធ្វើឲ្យវិស័យ កាត់ដេរខាតបង់អស់ថវិកា២០០លានដុល្លាររួចស្រេចមកហើយ។ ហើយការងារ នេះជាបន្ទុករបស់រដ្ឋរួចស្រេច។ ហើយនេះជាបន្ទុករបស់រាជរដ្ឋាភិបាល»។
លោកថ្លែងថា រដ្ឋាភិបាលមិនអាចឲ្យរឿងនេះដោះស្រាយដោយលាយឡំនិង រឿងនយោបាយទេ។
«ហើយយើងមានអំណរចំពោះការយកចិត្តទុកដាក់របស់អ្នកបញ្ជាទិញដែលជា ដៃគូជាមួយនឹងម្ចាស់រោងចក្រ ហើយជាមួយនឹងកម្មករ។ វាមិនមែនបានសេចក្តីថា រាជរដ្ឋាភិបាលព្រងើយកន្តើយក្នុងការដោះស្រាយរឿងបញ្ហាប្រាក់ខែគោលរបស់កម្មករនោះទេ តែការដោះស្រាយនេះ យើងចង់បានរបៀបជាដៃគូរវាងរាជរដ្ឋាភិបាលជាអ្នកសម្របសម្រួលជាមួយនឹងកម្មករ ជាមួយនឹងម្ចាស់រោងចក្រ ដែលជាអ្នកចុះកុងត្រាជាមួយអ្នកទិញនៅខាងក្រៅ»។
ទោះជាយ៉ាងណាក៏ដោយ លោកភីធ័រ តាន់កែវ (Peter Tan Keo) អ្នកវិភាគឯករាជ្យម្នាក់ពីក្រុង Boston ស.រ.អា. បានថ្លែងថា ប្រទេសកម្ពុជាមិនអាចគេចវេសពីសម្ពាធរបស់សហគមន៍អន្តរជាតិទេ តែត្រូវធ្វើការសហការជាមួយដៃគូនានាក្នុងប្រទេសអាមេរិក និងសហគមន៍អឺរ៉ុប បើពុំដូច្នោះទេ ការវិនិយោគទុនបរទេសនឹងជៀសចេញពីកម្ពុជា ហើយទៅរកកន្លែងដែលមានសុវត្ថិភាពជាងកម្ពុជា។
«តែខ្ញុំនឹងបញ្ជាក់បន្ថែមថា ការដាក់សម្ពាធថ្មីៗដោយសហភាពអឺរ៉ុប ស.រ.អា. និង អ្នកបញ្ជាទិញសំខាន់ៗ រួមនឹងសហជីពផងនោះគឺជាអ្វីដែលមិនធ្លាប់កើតមាន ពីមុនទេ។ វាជារឿងដ៏កម្រក្នុងប្រវត្តិសាស្ត្រកម្ពុជា ក្រោយសម័យអ៊ុនតាក់ដែលគេឃើញថា មានប្រតិកម្មយ៉ាងមុតស្រួចពីសហគមន៍អន្តរជាតិ ដែលតម្រង់ទិសដៅលើជំនួយនិងការវិនិយោគនោះ។ ប្រតិកម្មនេះទំនងជាបង្ហាញថា សហគមន៍អន្តរជាតិគាំទ្រជាចំហចំពោះការគោរពសិទ្ធិមនុស្សដែលមិនមែនជារឿងចាំបាច់ លើការពង្រឹងទំនាក់ទំនងការទូតតែប៉ុណ្ណោះទេ នៅពេលធ្វើកិច្ចសហប្រតិ បត្តិការផ្នែកការទូតក្នុងប្រទេសកម្ពុជានោះ»។
ក្រុមមន្ត្រីសហជីពខ្លះបានរំឭកឲ្យដឹងដែរថា ប្រទេសកម្ពុជាធ្លាប់ជាប្រទេសគម្រូ ចំពោះលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពកម្មករជាច្រើនឆ្នាំដែរ ដែលមិនគួរ បណ្តោយឲ្យមានការធ្លាក់ចុះយ៉ាងគំហុកដូច្នេះទេ។ វិស័យកាត់ដេរសម្លៀក បំពាក់ជាជន្ទល់សេដ្ឋកិច្ចដ៏ធំមួយក្នុងចំណោមវិស័យទាំងបួនដែលមានកម្រិតនាំចេញដល់ទៅចំនួនជិត៥.០០០លានដុល្លារសហរដ្ឋអាមេរិក។ ទីផ្សារដ៏ធំនោះគឺប្រទេសអាមេរិក និងសហភាពអឺរ៉ុប៕