ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន​លា​ចេញ​ពី​តំណែង​បន្ទាប់​ពី​មាន​បាតុកម្ម

អ្នក​គាំទ្រ​អតីត​កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) លោក Almazbek Atambayev ចូលរួម​បាតុកម្ម​មួយ​នៅ​រដ្ឋធានី​ប៊ីស្កេក (Bishkek) កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២០។

ប្រធានាធិបតី​នៃ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) លោក Sooronbai Jeenbekov បាន​លាចេញ​ពី​តំណែង​បន្ទាប់ពី​មាន​ការតវ៉ា​ប្រឆាំង​ដ៏ធំ​មួយ​ប្រឆាំង​នឹង​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​សភា​ដែល​បាន​ផ្តល់​ជ័យជម្នះដល់​គណបក្ស​នយោបាយ​នានា​ដែល​ពាក់​ព័ន្ធ​ជាមួយ​លោក​និង​រដ្ឋាភិបាល​របស់​លោក។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Jeenbekov បាន​ថ្លែង​ថា លោក​បាន​សម្រេច​ចុះចេញ​ពី​តំណែង​«ពីព្រោះ​សន្តិភាព​និង​សាមគ្គី​ក្នុង​ប្រទេស​របស់​យើង​មាន​សារៈសំខាន់​ជាង​តំណែង​ប្រធានាធិបតី​ទៅ​ទៀត»។

លោក បាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​នឹង​មិន​ក្តាប់​អំណាច​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស Kyrgyzstan តត់ត្រា​ថា​ខ្ញុំ​ជា​ប្រធានាធិបតី​ដែល​បង្ហូរ​ឈាមនិង​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទេ។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​លាចេញ​ពី​តំណែង»៕