ស្រ្តី​បី​នាក់​រងរបួស​ក្នុង​ពេល​តវ៉ា​រឿង​ដីធ្លី​​សម្បទាន​ស្ករ​អំពៅ

ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

យ៉ាង​ហោច​ណាស់​មាន​ស្ត្រី​បី​នាក់​បាន​រង​របួស​ស្រាល​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ ជា​មួយ​នឹង​កង​កម្លាំង​សន្តិសុខ​ នៅ​ក្បែរ​វត្ត​លង្ការ​​ នៅ​ពេល​ប្រជា​ពលរដ្ឋ​ខេត្ត​កោះកុង ​​ដែល​មាន​ជម្លោះ​ដីធ្លីរ៉ាំរ៉ៃ​ជាមួយ​លោក​ឧកញ៉ា​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​​គណបក្ស​ប្រជាជន​កម្ពុជា​ ដើរ​ដង្ហែ​ក្បួន​ទៅ​សុំ​ដំណោះ​ស្រាយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដល់​គេហដ្ឋាន​របស់​លោក​ក្បែរ​វិមាន​ឯករាជ្យ។​

ក្បួន​ដង្ហែ​ញត្តិ​របស់​ប្រជា​ពលរដ្ឋ​ខេត្ត​កោះកុង​ ដែល​ស្រែក​ទាមទារ​រក​ដំណោះ​ស្រាយ​ពី​លោក​ហ៊ុន សែន​ទាក់ទង​នឹងជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាង​១​ទស​វត្សរ៍​កន្លង​មក​នោះ បាន​ប៉ះទង្គិច​នឹង​កង​កម្លាំង​សន្តិសុខ​ ពេល​ពួកគេ​ទៅ​ជិតដល់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្បែរ​វិមាន​ឯករាជ្យ។ ​ប្រជា​ពលរដ្ឋ​ទទូច​សុំ​ដំណោះ​ស្រាយ​សម​ស្រប​មួយ​ក្រោយ​រង​ផល​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ​ក្រោយ​ការ​បាត់បង់​ដីធ្លី ​និង​ផ្ទះ​ ដោយសារ​គម្រោង​សម្បទាន​ដី​ដាំ​ស្ករ​អំពៅ។​

ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

យ៉ាង​ហោច​ណាស់​មាន​ស្ត្រី​បី​នាក់​បាន​រង​របួស​ស្រាល​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ ជា​មួយ​នឹង​កង​កម្លាំង​សន្តិសុខ​ នៅ​ក្បែរ​វត្ត​លង្ការ នៅ​ពេល​ប្រជា​ពលរដ្ឋ​ខេត្ត​កោះកុង ដែល​មាន​ជម្លោះ​ដីធ្លីរ៉ាំរ៉ៃ​ជាមួយ​លោក​ឧកញ៉ា​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភាគណបក្ស​ប្រជាជន​កម្ពុជា​ ដើរ​ដង្ហែ​ក្បួន​ទៅ​សុំ​ដំណោះ​ស្រាយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដល់​គេហដ្ឋាន​របស់​លោក​ក្បែរ​វិមាន​ឯករាជ្យ។​

ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

កាលពី​ព្រឹក​ថ្ងៃទី​១៤ កុម្ភៈ​ នៅ​លើ​មហា​វិថី​ព្រះ​សីហនុ​ ​ដែល​មាន​ស្តង់​លក់​ផ្កា​អម​សងខាង​ក្នុងឱកាសថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ប្រជា​ពលរដ្ឋ​ប្រមាណ​២០០នាក់​ដើរ​ដង្ហែ​ក្បួន​លើក​បដា​ និង​ស្រែក​តវ៉ាសុំ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ រក​ដំណោះ​ស្រាយ​ដោយ​យុត្តិធម៌​ចំពោះ​ការ​បាត់បង់​ដីធ្លី​តាំងពីជាង​១​ ទស​វត្សរ៍​មុន។​ វិវាទ​នេះផ្ដើម​ចេញ​ពី​គម្រោង​វិនិយោគ​ផលិត​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​យ៉ង់ ជៀវ​ អាយុ​៤២​ឆ្នាំ​ ​ជា​ប្រជា​ពលរដ្ឋ​ឃុំ​ កណ្តោល​ ស្រុក​បទុមសាគរ​ ខេត្ត​កោះកុង។​ លោក​ជា​អ្នក​ដែល​រង​ផល​ប៉ះពាល់​ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​១៧៥​គ្រួសារ​នៃ​ខេត្ត​កោះកុង ​ដែល​កំពុង​មានជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន ​Koh Kong Sugar Industry ​ និង​ Koh Kong Plantation។​

លោក​ប្រាប់ VOA ​ថា ​លោក​បាត់បង់​ផ្ទះ ​និង​ដីធ្លី​ដែល​លោក​ធ្លាប់តែ​ប្រកប​របរ​ដាំ​ដំណាំ​ស្វាយ​ចន្ទី​ដើម្បី​លក់​ដូរ​ចិញ្ចឹម​ជីវិត។ ​លោក​យ៉ង់ ជៀវ​ ដែល​កំពុង​បី​កូន​ប្រុស​តូច​ម្នាក់​ បន្ត​ទៀត​ថា​ លោក​គ្រាន់​តែ​ចង់​បាន​ដំណោះ​ស្រាយមួយ​ដែល​សម​ស្រប​ទៅ​តាម​អ្វី​ដែល​រាជរដ្ឋា​ភិបាល​ធ្លាប់​សន្យា។​

«(ការ)​ចរចា​ហ្នឹង ​ក្រសួង​ដែន​ដីចុះ​៣​ដង​ហើយ​ អត់មាន​ដោះស្រាយ​ឲ្យ​ (ឬ)​រក​ការណ៍​ពិត​ជាក់​ស្តែង​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទឹក​ចិត្ត​ថា ឥឡូវ​នឹង​ដោះស្រាយ ​អញ្ចេះទៅ។​ រក​ការណ៍​ពិត​អត់​ឃើញ​ទេ​ ​បាន​តែ​កុហក​ប្រជាជន។​ ប្រជាជន​អត់​ចង់​ដើរ​ ​អត់​ចង់​មក​វេទនា​អីចឹង​ទេ?​ មិន​ចង់​ទេ។​ យើង​មិន​ចង់​ធ្វើ​អី​ទេ។ ​ខ្ញុំ​មក​តែ​ទាមទារ​ (ព្រោះថា)​ កាលពី​ឈូសឆាយ​ ថា​ ដោះស្រាយ​ឲ្យ ​ដល់​ឈូសឆាយ​ហើយ​កុហក​រហូត»។​

ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

កាលពី​ឆ្នាំ​២០០៦ រាជ​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​លើ​វិស័យ​កសិឧស្សាហ​កម្ម​ដល់​គម្រោង​វិនិ​យោគផលិត​ស្ករ​អំពៅរបស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់។ កន្លង​មក ​លោក​ឧក​ញ៉ា​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បដិសេធ​ថា​ លោក​មិនមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​នេះ​ទេ។​ លោក​បាន​អះអាង​ថា ​លោក​បាន​ដក​ខ្លួន​ចេញ​ពី​គម្រោង​វិនិយោគ​ផលិត​ស្ករ​អំពៅ​នៅ​ខេត្ត​កោះកុង​ ដោយ​លោក​បាន​បង្វែរ​ជំនួញ​នេះ​ទៅ​ខេត្ត​កំពង់ស្ពឺ​វិញ។​

ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

ក្រុម​ប្រជា​ពលរដ្ឋ​ ​ដែល​រង​ផល​ប៉ះពាល់​ក្រោយ​ការ​ឈូសឆាយ​ដីធ្លី​ នៃ​គម្រោងការ​អភិវឌ្ឍ​ពាណិជ្ជ​កម្ម​ស្ករ​អំពៅ​នៅខេត្តកោះកុង ​បាន​ផ្ដើម​ការ​តវ៉ា​ ក្នុង​ទីក្រុង​ភ្នំពេញ​ជាង​២​ខែហើយ​ តាំងពី​ថ្ងៃ​ទី២០​ ខែ​ធ្នូ​ ឆ្នាំ២០១៦​រហូត​មក។​ ពួក​គេ​ដាក់​ញត្តិ​ជា​បន្ត​បន្ទាប់​ទៅ​តាម​ក្រសួង​ ​រដ្ឋាភិបាល​ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ ​ព្រមទាំង​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។ ​មក​ដល់​បច្ចុប្បន្ន​ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជាក់​លាក់​ណាមួយ​ពី​រាជ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។​

លោក​អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​នៃអង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិមនុស្ស​ លីកាដូ ​ប្រចាំ​ខេត្ត​កោះកុង​បញ្ជាក់​ថា​ ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​៥​នៃ​ស្រុកថ្មបាំង ស្រុក​បទុមសាគរ​ និង​ស្រុក​ស្រែ​អំបិល​ នៅ​ក្នុង​ខេត្ត​កោះកុង ​ជាប់​ទាក់ទង​នឹង​វិវាទ​នេះ។​

លោក ​អ៊ិន គង់ជិត ​បាន​ឲ្យ​ដឹង​ថា ​លោក​ពុំ​ឃើញ​មាន​និតិ​វិធី​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ដោយ​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ​ បើ​ទោះបីជា​មាន​ការ​បង្កើត​គណៈ​កម្មការ​អន្តរ​ស្ថាប័ន​ដែល​ទទួល​បន្ទុក​ដោះ​ស្រាយវិវាទ​ដីធ្លី​ក្នុង​ករណី​នេះ​ក្តី។​

«វា​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​ស្ករ​អំពៅ​ទៅ​កាន់​សហគមន៍​អឺរ៉ុប ​យើង​ឃើញ​ថា​ ​ការ​បង្កើត​ក្រុម​អន្តរ​ស្ថាប័ន​នេះ​ តាំងពី​ចុង​ឆ្នាំ​២០១៣​ មក​ដល់​ពេល​នេះ​យើង​ឃើញ​ថា ​មិន​មាន​ការ​ជឿន​លឿន​ទៅមុខ​ទេ​ គឺ​រហូត​មក​ដល់​ពេល​នេះ​ មិន​ឃើញ​មាន​អ្វី​ជា​សញ្ញា​នៃ​ដំណោះ​ស្រាយ​លើ​ការ​រង​ផល​ប៉ះពាល់»។​

ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

គណៈ​កម្មការ​អន្តរស្ថាប័ន​ ដែលត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ដែល​រ៉ាំ​រ៉ៃ​ជាង​១​ទស​វត្សរ៍កន្លង​មក​នេះ ​មាន​តំណាង​ពី​ក្រសួង​ពាណិជ្ជ​កម្ម​ សហភាព​អឺរ៉ុប​ ក្រសួង​កសិកម្ម​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម ​និង​សំណង់ ​ហើយនឹង​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ព្រមទាំងស្ថាប័ន​រដ្ឋ​អំណាច​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត។​

អភិបាល​រង​ខេត្ត​កោះកុង ​លោក​ស៊ុន តារា​បាន​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា បច្ចុប្បន្ន ​គណៈ​កម្មការ​អន្តរ​ស្ថាប័ន​កំពុង​ដំណើរការ​បង្កើត​យន្តការ។​

«ឥឡូវ​យើង​ពុំទាន់​បាន​ទទួល​អ្វី​ទេ។ ​គេ​កំពុងតែ​ រៀបចំ​នីតិវិធី​ដើម្បី​មាន​គោលការណ៍ ​និង​ដំណោះ​ស្រាយ។​ ការងារ​ហ្នឹង​យើង​មិនទាន់​ច្បាស់​ទេ។ ​អធ្យាស្រ័យ​ទៅ​ ព្រោះអី​ការងារ​ហ្នឹងវា​មាន​អ្នក​មុន ​និង​អ្នក​ក្រោយ​នោះណា៎។​ ​បាទ!​ គម្រោង​នេះ​គេ​មិន​ទៅ​យក​ធ្វើ​អ្វី​ទេ ​គេ​អភិវឌ្ឍ​ដាំ​អំពៅ​ ផលិត​ស្ករ​នាំ​ចេញ​បាទ។​ ដី​គេ​ដាំដុះ​ពេញ​អស់ហើយ ​អភិវឌ្ឍ​អស់ហើយ​ គេ​បាន​ធ្វើ​រោងចក្រ​កែច្នៃ​អី​អស់​ហើយ​ណា៎»។​

ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

ក្រុម​ប្រជា​ពលរដ្ឋ​ខេត្ត​កោះកុង​ដែល​រងផល​ប៉ះពាល់​ពី​ជម្លោះ​ដីធ្លី​ដែល​ពុំ​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ជាក់​លាក់​ពី​រាជ​រដ្ឋាភិបាលនៅឡើយ ​បាន​ឲ្យ​ដឹង​ថា​ ពួកគេ​នៅតែ​មាន​សង្ឃឹម​ក្នុង​ការ​តស៊ូ​ទាម​ទារ​រក​យុត្តិធម៌។​ ប្រជាពល​រដ្ឋ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​មួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស ​និង​មួយ​ចំនួន​ធ្វើ​ជា​កម្មករ​ក្នុង​ក្រុមហ៊ុន​ស្ករ​អំពៅ​ដែល​ជា​ភាគី​ក្នុង​ជម្លោះ​នេះ៕