«សុភាព​ស្ត្រី​ទីមួយ» របស់​ពួក​ខ្មែរ​ក្រហមបាន​ស្លាប់​នៅ​អាយុ​៨៣ឆ្នាំ

អ្នកស្រី​អៀង ធីរិទ្ធ (ខាងលើ) ​អតីត​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​ក្រហម​បាន​ស្លាប់​ហើយ​​ នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​គាំទ្រ​ដោយ​អ.ស.ប​នៃ​ប្រទេស​កម្ពុជា។​

អ្នកស្រី​អៀង ធីរិទ្ធ​អតីត​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​ក្រហម​បាន​ស្លាប់​ហើយ នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​គាំទ្រ​ដោយ​អ.ស.ប​នៃ​ប្រទេស​កម្ពុជា។​

សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​អង្គជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហៅ​កាត់​ថា​ ECCC បាន​ចែង​ថា​ អ្នកស្រី​អៀង ធីរិទ្ធ​បាន​ស្លាប់​នៅ​ថ្ងៃ​សៅរ៍​នេះក្នុង​អាយុ​៨៣ឆ្នាំ។

ដោយ​ត្រូវ​ស្គាល់​ថា​ជា «សុភាព​ស្ត្រី​ទីមួយ» របស់​ពួក​ខ្មែរ​ក្រហម​ អ្នកស្រី​អៀង ធីរិទ្ធ​បានបម្រើការ​ជា ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៅ​ក្នុង​ការ​គ្រប់គ្រង​បួន​ឆ្នាំនៃ​របប​ប្រកប​ដោយ​ការ​បង្ហូរឈាម​នេះ។​

ប្តី​របស់​អ្នកស្រី​គឺ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អៀង សារី​ដែល​បាន​បាត់បង់​ជីវិត​កាល​ពី​ឆ្នាំ២០១៣​ក្នុង​អាយុ៨៧​ឆ្នាំ​នៅ​មុន​ពេល​បណ្តឹង​មួយ​ស្តី​ពី​ការ​សម្លាប់​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​គាត់​អាច​សម្រេច​សាលក្រម​។​

ជា​ដំបូង​ឡើយអ្នកស្រីអៀង ធីរិទ្ធ​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​ប្រល័យ​ពូជសាសន៍​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ នៅ​មុន​ពេល​ត្រូវ​បាន​រក​ឃើញ​ថា មាន​បញ្ហា​ខាង​ផ្លូវ​ចិត្ត​មិន​អាច​ត្រូវ​កាត់ក្តី​បាន​ទេ​ដោយសារ​គាត់​មាន​ជំងឺ​បាត់បង់​ការ​ចង​ចាំ ហើយ​ក៏បាន​ត្រូវ​ដោះលែង។​ អ្នកស្រី​បាន​ឋិត​នៅ​ក្រោម​ការ​ត្រួតត្រា​មើល​របស់តុលាការ​រហូតដល់​ពេល​អ្នក​ស្រី​ស្លាប់៕