ទីក្រុងហ្វីឡាដែលហ្វៀ រដ្ឋភែនស៊ីលវ៉េញ៉ា —
បុណ្យផ្កាព្រះអាទិត្យរះត្រូវបានរៀបចំឡើងនៅទីក្រុងហ្វីឡាដែលហ្វៀ រដ្ឋភែនស៊ីលវ៉េញ៉ា ក្រោមអធិបតីភាពលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលប្រាក់ជួយដល់គណបក្សសង្គ្រោះជាតិសម្រាប់យុទ្ធនាការ បោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដាខាងមុខ។
នៅក្នុងសេចក្តីថ្លែងទៅកាន់អ្នកចូលរួមបុណ្យផ្កាព្រះអាទិត្យរៈនៅសហរដ្ឋអាមេរិក លោកកឹម សុខាបានរៀបរាប់អំពីស្ថានភាពនយោបាយនៅកម្ពុជា គោលនយោបាយសំខាន់ៗរបស់បក្ស និងឆ្លើយតបទៅនឹងការវាយប្រហាររបស់គណបក្សកាន់អំណាច។
លោកនិយាយថា៖ «សម្រាប់ខ្ញុំៗយល់ថា រឿងគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ សម្រាប់ប្រជាពលរដ្ឋ គឺអ្នកណាដែលប្រកាសក្តែងៗជាសាធារណៈថាបើខ្លួនចាញ់ឆ្នោតនឹងធ្វើសង្គ្រាមនោះ អ្នកហ្នឹងហើយដែលប្រមាថអាយុជីវិតរបស់មនុស្សដែលកំពុងនៅរស់។ អ្នកហ្នឹងហើយដែលយើងត្រូវធ្វើច្បាប់ដើម្បីកាត់ទោសអ្នកហ្នឹង»។
បុណ្យផ្កាព្រះអាទិត្យរះត្រូវបានរៀបចំឡើងនៅទីក្រុងហ្វីឡាដែល ហ្វៀ រដ្ឋភែនស៊ីលវ៉េញ៉ា ក្រោមអធិបតីភាពលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលប្រាក់ជួយដល់គណបក្សសង្គ្រោះជាតិសម្រាប់យុទ្ធនាការ បោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដាខាងមុខ។
លោកទូច វិបុល នៃរដ្ឋវីជីញ៉ានិងដែលជាអ្នករៀបចំកម្មវិធីបុណព្រះអាទិត្យរះនេះ រៀបរាប់អំពីមូលហេតុនៃការរៀបចំបុណ្យនេះនៅទីក្រុងហ្វីឡាដែលហ្វៀ។
លោកនិយាយថា៖ «យើងគិតថាទីក្រុងហ្វីឡាដែលហ្វៀជាចំណុចកណ្តាលមួយដែលអាចនឹងទទួលស្វាគមន៍បងប្អូនមកពីរដ្ឋនានានៅជុំវិញទីនេះ គឺថ្ងៃនេះក៏មានការចូលរួមពីបងប្អូនមកពីម៉ាស្សាជូស្ស៊ែត ញូវយ៉ក ស៊ីកាហ្គោ តិចសាស់ មកពីខាងម៉ារីលែនដ៍ វីជីញ៉ា វ៉ាស៊ីនតោនឌីស៊ី ហើយនឹងរូមមានមកពីហ្វលរីដា ហើយនឹងណថ ខារ៉ូឡាញណា(North Carolina)ផងដែរ»។
ក្នុងចំណោមអ្នកចោលរួមជាច្រើន គឺមានលោក ឈុំ សេរីសុខុម ខ្មែរអាមេរិកាំមកពីរដ្ឋ ណថ ខារ៉ូឡាញណា។ លោកបានអំពាវនាដល់ប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិដើម្បីផ្លាស់ប្តូររដ្ឋាភិបាល។
លោកនិយាថា៖ «ដូច្នេះមានតែបងប្អូនទេដែលស្រឡាញ់ខ្លួនយើង ជួយខ្លួនយើង បោះឆ្នោតដើម្បីឲ្យកូនចៅយើងជំនាន់ក្រោយការពារទឹកដីជំនាន់ក្រោយដែលខ្ញុំបាទ។ ហើយខ្ញុំបាទមានថវិកា៥.០០០ដុល្លារមកដាក់ជាមួយគណបក្សសង្គ្រោះជាតិដើម្បីជួយឲ្យបងប្អូននៅសមរភូមិមុខធ្វើការ»។
ចំណែក សម សម្រិត អតីតប្រធានសមាគមន៍ខ្មែរនៅក្រុងហ្វីឡាដែលហ្វៀ រដ្ឋភែនស៊ីលវ៉េញ៉ា ក៏បានចូលរួមជួយធ្វើសកម្មភាពរៃអង្គាសប្រាក់ដើម្បីជូយដល់គណបក្សសង្គ្រោះជាតិ។
លោកនិយាយថា៖ «ខ្ញុំចង់ចូលរួមព្រះអាទិត្យរះថ្ងៃនេះ ខ្ញុំចង់ប្រមូលធនធានខ្មែរយើងនៅក្នុងពិភពលោក ឲ្យចូលរួមក្នុងការរំដោះជាតិដែលត្រូវបានបរទេសកំពុងតែឈ្លានពាន។ ខ្ញុំត្រូវការផ្លាស់ប្តូររដ្ឋាភិបាល»។
អ្នកស្រី វីម៉ាឡា អានលី នៃរដ្ឋភែនស៊ីលវ៉េញ៉ា ជាមួយនឹងស្វាមីនិងកូនៗដែលមិនសូវចេះនិយាយខ្មែរ មកដំឡើងតូបលក់ដើម្បីប្រមូលលុយគាំទ្រគណបក្សសង្គ្រោះជាតិ។
អ្នកស្រីឲ្យដឹងថា៖ «មកលក់ហឹ្នងគឺខ្ញុំចង់ជួយជាតិ។ ខ្ញុំចង់ជួយជាតិខ្មែរយើង។ មិនមែនជួយតែគណបក្សទេ គឺចង់ជួយជាតិហ្មង។ ខ្ញុំស្រឡាញ់ជាតិយើង ជាតិខ្មែរ។ ខ្ញុំមកតាំងពីតួចៗ។ខ្ញុំចង់ទៅស្រុកខ្មែរវិញដល់ពេលចាស់ទៅ»។
ប្រជាពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋផ្សេងៗចូលរួមស្តាប់លោកកឹម សុខា នៃគណបក្សសង្គ្រោះជាតិដោយទឹកមុខរីករាយហើយសង្ឃឹមថាគណបក្សនេះនឹងយកឈ្នះគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតខាងមុខ៕

Your browser doesn’t support HTML5