អ្នក​កាសែត​​​​ថា​ពួកគេ​ត្រូវ​បាន​ឃ្លាំមើល​ជា​ប្រចាំ​បន្ទាប់​ពី​ការ​បញ្ចេញ​កម្មវិធី ​Pegasus Spyware

  • Cindy​ Saine​

រូប​កាត់​ត​នេះ​បង្ហាញពី​​គេហទំព័រ​ក្រុមហ៊ុន​អ៊ីស្រាអែល NSO Group នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន ហើយដែល​មាន​បង្ហាញ​កម្មវិធី Pegasus Spyware​ ដែល​ជា​កម្មវិធី​ប្រឆាំង​ចារកម្ម​របស់​យោធា​អ៊ីស្រាអែល។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​សេរីភាព​សារ​ព័ត៌មាន​បាន​សម្តែង​ការ​ខឹង​សម្បា​អំពីព័ត៌មាន​បញ្ចេញ​ឱ្យ​ដឹងថា​ឲ្យ​អ្នក​កាសែត​ចំនួន​១៨០​នាក់​នៅ​ជុំវិញ​ពិភព​លោក​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​ស៊ើប​យក​ការណ៍​ដោយ​ Pegasus Spyware​ ដែល​ជា​កម្មវិធី​ប្រឆាំង​ចារកម្ម​របស់​យោធា​អ៊ីស្រាអែល។​

ក្រុមហ៊ុន​ឯកជន​អ៊ីស្រាអែល​ឈ្មោះ​ NSO Group​ បាន​លក់​កម្មវិធី​ស៊ើប​ការណ៍​ឈ្មោះ​Pegasus Spyware នេះឲ្យ​រដ្ឋាភិបាល​ជាច្រើន​ហើយ​រដ្ឋាភិបាល​ខ្លះ​បាន​ប្រើ​វា​ស៊ើបអ្នក​កាសែត​និង​សកម្មជន​សិទ្ធិ​មនុស្ស។​ កម្មវិធី​នោះ​ថែម​ទាំង​ត្រូវ​បាន​ប្រើ​ប្រឆាំង​មេដឹកនាំ​រដ្ឋាភិបាល​ផង​ដែរ​រួមមាន​ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron។​

លោក​ Macron​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ហើយ​ប្រទេស​អ៊ីស្រាអែល​បាន​និយាយ​ថាខ្លួន​កំពុង​តែងតាំង​ក្រុម​ការងារ​មួយ​ដើម្បី​ស៊ើប​អង្កេត។​ ក្រុមហ៊ុន ​NDO​ និយាយ​ថាកម្មវិធី​នេះ​មាន​គោល​បំណង​ជួយ​ចាប់​ពួក​ឧក្រិដ្ឋជន​និង​ភេរវជន។​

ទោះ​ជាយ៉ាង​ណា​ការ​ស៊ើប​អង្កេត​អន្តរជាតិ​គឺ​គម្រោង​ ​Pegasus​ ដែល​ចាប់​ផ្តើម​ដោយ​អង្គការ​Forbidden Stories មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​និង​អង្គការ​សិទ្ធិ​មនុស្ស​ Amnesty International ​បាន​រក​ឃើញ​ថា​កម្មវិធី​នេះ​បាន​ត្រូវ​ប្រទេស​ចំនួន​១០​ប្រើ​យ៉ាង​ទូលំទូលាយ​ស៊ើប​អ្នក​កាសែត​និង​សកម្មជន ​ដោយ​លួច​ចូល​ក្នុង​ទូរសព្ទ​ដៃ​និង​ថែម​ទាំង​ចាប់​បាន​ម៉ាស៊ីន​ថត​របស់​ទូរសព្ទ​ទៀត​ផង។​

អ្នកស្រី ​Laurent Richard ​នៃ​អង្គការ​ Forbidden Stories ​បាន​ប្រាប់​VOA​ថា​«ប្រទេស​អារ៉ាប់​ប៊ីសាអូឌីតអាស៊ែបៃហ្សង់​ ម៉ិចស៊ិក​និង​ម៉ារ៉ុកជា​ប្រទេស​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​មាន​អាកប្បកិរិយា​ប្រឆាំង​អ្នក​កាសែត​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​ ​គេ​តាម​ដាន​អ្នក​កាសែត​និង​សកម្មជន​សិទ្ធិ​មនុស្ស។​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិក​យើង​បាន​រក​ឃើញ​លេខ​ទូរសព្ទ​អ្នក​កាសែត​ម្នាក់​នៅ​ក្នុង​បញ្ជី​នោះ​ហើយ​២​ខែ​ក្រោយ​មក ​អ្នក​កាសែត​នោះ​ត្រូវ​បាន​គេ​សម្លាប់។​យើង​ក៏​មាន​ភស្តុតាង​ដែរ​ថា​គូ​ដណ្តឹង​របស់​លោក ​Jamal Khashoggi ​បាន​ត្រូវ​គេ​ឈ្លប​មើល​តាម​រយៈ​កម្មវិធី​នេះបន្ទាប់ពី​ការ​សម្លាប់​លោក​ Jamal Khashoggi»។​

អ្នក​កាសែត​ម្នាក់​ដែល​ជា​ទីដៅ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា​ធ្វើការ​ឲ្យ ​VOA។

អ្នក​យក​ព័ត៌មាន​ដែល​ជា​ទីដៅ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​អាស៊ែបៃហ្សង់ឈ្មោះ​ Sevinc Vaqifqizi ​ធ្វើ​ការ​ឲ្យ​ទូរទស្សន៍​ Meydan ​បាន​ប្រាប់​ VOA ​ថា ​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​អ្នក​ស្រី​បាន​ត្រូវ​គេ​បំផ្លាញ។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​ពុធ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល​(USAGM) បាន​បញ្ជាក់​ថា​ខ្លួន​មាន​ការ​ខឹង​សម្បា​ដោយ​មាន​សេចក្តី​រាយ​ការណ៍​ថា​ អ្នក​កាសែត​ជាង​១៨០​នាក់​រួមមាន​អ្នក​កាសែត ​VOA​ និង​វិទ្យុ​អឺរ៉ុប​សេរី​បាន​ក្លាយ​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​របស់​កម្មវិធី​Pegasus Spyware​នេះ៕​

(Dilshad Aliyarli, Ted Benson និង​ Chris Hannas រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ)​