ក្រោយការបិទ VOD អ្នកជំនាញថា ប្រព័ន្ធផ្សព្វផ្សាយសាធារណៈផ្ដល់មូលនិធិដោយអ្នកបង់ពន្ធនៅកម្ពុជានឹងជួយជំរុញឱ្យមានលំហប្រជាធិបតេយ្យឡើងវិញ
Your browser doesn’t support HTML5
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាលើកឡើងថា ការបង្កើតស្ថាប័នប្រព័ន្ធផ្សព្វផ្សាយសាធារណៈឯករាជ្យដែលផ្ដល់មូលនិធិដោយប្រាក់បង់ពន្ធរបស់ពលរដ្ឋនឹងជួយជំរុញឱ្យសង្គមកម្ពុជា មានលំហប្រជាធិបតេយ្យឡើងវិញ ក្រោយពីរដ្ឋាភិបាលបានសម្រេចដកអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយសំឡេងប្រជាធិបតេយ្យវីអូឌីនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៅខែកក្កដា ឆ្នាំ២០២៣។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងបែបនេះក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់» កាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៕