កូនស្រីច្បងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺលោកស្រី Ivanka ឥឡូវនេះទទួលបានការិយាល័យនៅក្នុងការិយាល័យ West Wing នៅក្នុងសេតវិមាន ហើយលោកស្រីនឹងអាចមានសិទ្ធិទទួលយកព័ត៌មានសម្ងាត់ បើទោះបីជាលោកស្រីមិនមែនជាបុគ្គលិករដ្ឋាភិបាលក៏ដោយក្តី។
លោកស្រី Ivanka Trump នឹងមិនមានមុខតំណែងផ្លូវការអ្វីនោះទេ ប៉ុន្តែលោកស្រីត្រូវគោរពទៅតាមវិន័យរបស់បុគ្គលិករដ្ឋាភិបាល នេះបើយោងតាមមេធាវីរបស់លោកស្រី គឺលោកស្រី Jamie Gorelick ដែលបានថ្លែងថា កូនស្រីរបស់ប្រធានាធិបតីនឹងមិនទទួលបានប្រាក់ខែរដ្ឋនោះទេ។
សេតវិមានមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីតួនាទីរបស់លោកស្រី Ivanka Trump នោះទេ។
សេចក្តីថ្លែងការណ៍មួយពីលោកស្រី Ivanka Trump បានឲ្យដឹងថា លោកស្រីនឹងបន្តផ្តល់ដំបូន្មាននិងផ្តល់ការប្រឹក្សាដែលស្មោះត្រង់ដល់ឪពុករបស់លោកស្រី ដូចដែលលោកស្រីបានធ្វើពេញមួយជីវិតរបស់លោកស្រី»៕