អរិភាព​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បង្ក​ការ​ភ័យ​ខ្លាច​ពី​សង្គ្រាម​រីកធំ​នៅ​តំបន់​ហ្កាហ្សា

រូបឯកសារ៖ ទិដ្ឋភាព​នៅ​ភូមិ Marjeyoun នៃភាគខាងត្បូងប្រទេសលីបង់ដែលជាប់ព្រំដែនប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤​ ខណៈភាពតានតឹងកើនឡើង​នៅ​ក្នុងតំបន់ដោយសារសង្គ្រាម​រវាងអ៊ីស្រាអែល​និង​ក្រុមហម៉ាស់​ នៅតំបន់ហ្កាហ្សា។

អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បាន​បាញ់​ឆ្លងកាត់​ព្រំដែន​កាលពី​ពេល​ថ្មីៗនេះ នៅពេល​ដែល​ការភ័យខ្លាច​នៃ​ជម្លោះ​ក្នុង​តំបន់បាន​រីកកាន់តែ​ធំឡើង​ បន្ទាប់ពី​អ៊ីស្រាអែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ខ្លួន​បាន​អនុម័យ​ផែនការ​សម្រាប់​ការវាយ​ប្រហារ​របស់​លីបង់ ​ហើយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​សន្យា​នឹង​បាញ់​ស្រោច​គ្រាប់​រ៉ុក្កែត​ទៅ​លើ​សត្រូវ​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម Hezbollah បាន​និយាយ​ថា ​ខ្លួន​បាន​បាញ់​គ្រាប់​រ៉ុក្កែត​រាប់​សិបគ្រាប់​ចូល​ក្នុង​តំបន់​ភាគ​ខាង​ជើង​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ក្នុង​ការសងសឹក​ការវាយ​ប្រហារ​តាម​អាកាស​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រទេស​លីបង់​ភាគ​ខាង​ត្បូង ​ដែល​អ៊ីស្រាអែល​បាន​និយាយ​ថា​បាន​សម្លាប់​ភ្នាក់ងារ​ម្នាក់​របស់​ក្រុម​នោះ។ ក្រុម Hezbollah ក៏​បាន​អះអាង​ពី​ការវាយ​ប្រហារ​ជា​ច្រើន​ទៅលើ​កងទ័ព​និង​ទីកន្លែង​អ៊ីស្រាអែល​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នោះ។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​កន្លែង​ផ្ទុក​អាវុធ ២ កន្លែង​និង​ទីតាំង​ផ្សេង​ទៀត​ជា​ច្រើន ​ដែល​ជា​របស់​ក្រុម ​Hezbollah ហើយ​ថា ​ខ្លួន​បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​ដើម្បី «បំបាត់​ការគំរាម​កំហែង​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់»។

ទើបតែ​មុន​ពាក់​កណ្តាល​យប់ កងទ័ព​បាន​និយាយ​ថា​ខ្លួន​បាន «បាញ់​ស្កាត់​ប្រកប​ដោយ​ជោគជ័យ​នូវ​ការបាញ់​ពី​អាកាស​ឆ្លង​ពី​ប្រទេស​លីបង់។

កាលពី​ព្រឹក​ថ្ងៃ​សុក្រ បណ្តាញ​ព័ត៌មាន​លីបង់​បាន​រាយការណ៍​ពី​ការវាយ​ប្រហារ​ថ្មីៗ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ខាង​ត្បូង​របស់​ប្រទេស​នោះ។

ក្រុមអ្នក​ជំនាញ​មាន​ការខ្វែង​គំនិត​គ្នា​អំពី​ទិដ្ឋភាព​នៃ​សង្គ្រាម​កាន់តែ​ធំ​ឡើង ដែល​មាន​រយៈពេល​ជិត ៩ ខែ ​នៅ​ក្នុង​យុទ្ធនាការ​របស់​អ៊ីស្រាអែល ​ដើម្បី​កម្ចាត់ពួក​ហាម៉ាស់​ដែល​ជា​សម្ពន្ធមិត្ត​របស់​ក្រុម Hezbollah ជា​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីន​មួយ​ នៅ​ក្នុង​តំបន់​ហ្កាហ្សា។

សហរដ្ឋ​អាមេរិក​ដែល​ជា​អ្នក​គាំទ្រ​យោធា​ដ៏​សំខាន់​មួយ​របស់​អ៊ីស្រាអែល​បាន​ស្វះ​ស្វែង​រារាំង​ការពង្រីក​អរិភាព​នៅ​តាម​បណ្តោយ​ព្រំដែន។

នៅ​ក្នុង​ជំនួប​មួយ​ជា​ក្រុមមន្ត្រី​អ៊ីស្រាអែល​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​សង្កត់​ពី៖ «សារៈសំខាន់​នៃ​ការ​បញ្ចៀស​ការរាលដាល​បន្ត​ទៀត​ នៅ​ក្នុង​ប្រទេស​លីបង់ ​ហើយ​បាន​ឈោងដល់​ដំណោះស្រាយ​ការទូតមួយ​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​អ៊ីស្រាអែល​និង​លីបង់ ​វិល​ត្រឡប់​ទៅកាន់​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ»។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍៕