អ៊ីស្រាអែល​​​ និង​​​ហាម៉ាស់​​​ប្រកាស​​​ជោគជ័យ​​​រៀង​​​ៗ​​​ខ្លួន

​​ប្រជាពលរដ្ឋ​​​ប៉ាឡេស្ទីន​​​បាន​​​កំពុង​​​លើក​​​លោក ​​​Fawzi ​​​Barhoum​​​ អ្នក​​​នាំពាក្យ​​​របស់​​​ក្រុម​​​ហាម៉ាស់​​​​​​ក្នុង​​​ការ​​​អបអរ​​​សាទរ​​​លើ​​​កិច្ច​​​​​​ព្រមព្រៀង​​​ឈប់​​​បាញ់​​​គ្នា​​​នៅ​​​​​​ក្នុង​​​តំបន់​​​ហ្គាហ្សា​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ២៦​​​ខែ​​​សីហា​​​ឆ្នាំ​​​២០១៤​​​។

យោធា​ប្រទេស​អ៊ីស្រាអែល​ និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ បាន​ប្រកាស​ពី​ជោគជ័យ​រៀងៗ​ខ្លួន​លើ​សង្គ្រាម​រយៈពេល​ ៥០​ថ្ងៃ​នៅ​ក្នុង​តំបន់​ហ្គាហ្សា​។​ ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​ចុង​ក្រោយ​រវាង​ប៉ាឡេស្ទីន​ និង​អ៊ីស្រាអែល​បាន​ធ្វើឲ្យ​តំបន់​ហ្គាហ្សា​ទទួល​បានភាព​ស្ងប់ស្ងាត់​ចាប់​តាំង​ពីថ្ងៃ​ពុធ​។​

​អ្នក​នាំ​ពាក្យ​របស់​លោក​ Benjamin ​Netanyahu ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ថ្លែង ថា​យោធា​អ៊ីស្រាអែល​បាន​កម្ទេចចោល​រូង​ក្រោយ​ដី​ដែលក្រុមហាម៉ាស់​បាន​ប្រើប្រាស់ដើម្បី​វាយ​ប្រហារ​មក​លើ​ទឹក​ដី​របស់​ខ្លួន។

ក្រុម​ហាម៉ាស់​បាន​និយាយ​ថា ​ពួកគេ​បាន​សម្លាប់​យោធា​អ៊ីស្រាអែល ៦៤​នាក់​ចាប់​តាំង​ពីពេល​ដែល​សង្គ្រាម​បាន​ផ្ទុះ​ឡើង​។​ ខណៈ​ពេល​ដែល​ការ​វាយប្រហារ​តាម​អាកាស​របស់​កង​ទ័ព​អ៊ីស្រាអែល​វិញ​បាន​សម្លាប់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ ដែល​រស់​នៅ​ក្នុង​តំបន់​ហ្គាហ្សាយ៉ាង​តិច​ ២១០០​នាក់​៕