ភាព​​​ស្ងប់​​​​​​ស្ងាត់​​​​​​កើត​​​មាន​​​ឡើង​​​លើ​​​ដែន​ដី​​​ហ្គហ្សា

ជនជាតិ​​​បា៉ឡេស្ទីន​​​​​​កំពុង​​​ឈរ​​​ក្បែរ​​​កម្ទេចកំទី​​​​​​អាគារ​​​ស្នាក់​​​នៅ​​​ដ៏​​​ខ្ពស់​​​មួយ​​​ក្នុង​​​តំបន់​​​ហ្គាហ្សា​​​ដែល​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ដោយ​​​ការ​​​វាយប្រហារ​​​តាម​​​អាកាស​​​របស់​​​កង​​​ទ័ព​​​អ៊ីស្រាអែល​​​កាល​​​ពី​​​ពេល​​​ថ្មី​​​នេះ​​​។

ក្រុម​មន្ត្រី​យោធា​នៃ​ប្រទេស​អ៊ីស្រាអែល និយាយនៅ​ថ្ងៃ​ពុធ​នេះ​ថា ភាពស្ងប់​ស្ងាត់​បានកើត​មាន​ឡើងនៅ​លើ​ទឹក​ដីរបស់​ខ្លួន​ និងតំបន់​ហ្គាហ្សា​ ខណៈ​ពេល​ដែល​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាងនេះ​ និង​ប៉ាឡេស្ទីន​បានរំលង​ទៅ​មួយ​ថ្ងៃ​ហើយ​។ ប្រទេស​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​បាន​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​មួយ​កាល​ពី​ម្សិលមិញ​។​

យោធា​អ៊ីស្រាអែល​បាន​រាយការណ៍​មក​ថា គ្មាន​ការ​បាញ់​ប្រហារ​គ្រាប់​រ៉ុកកែត​ចេញ​ពី​តំបន់​ហ្គាហ្សាដោយ​ពួក​ហាម៉ាស់​ចូល​ក្នុង​ទឹក​ដី​អ៊ីស្រាអែលទេ ​ហើយ​ក៏​គ្មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​កង​ទ័ព​អ៊ីស្រាអែល​លើ​ដែន​ដីហ្គាហ្សា​ដែរ​។ ​

បទ​ឈប់​បាញ់​គ្នា​ជា​ថ្មី​នេះ​ ​បាន​ចូល​ជា​ធរមាន​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។​ ពោលគឺ​៥០​ថ្ងៃ ​បន្ទាប់​ពី​មាន​ភាព​តាន​តឹង​រវាង​ភាគី​ទាំង​ពីរ​ផ្ទុះ​ក្លាយ​ជាជម្លោះ​ប្រដាប់​អាវុធ នឹង​បណ្ដាល​ឲ្យមនុស្ស​ច្រើន​ជាង​២១០០​នាក់ ​ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​ជន​ជាតិប៉ាឡេស្ទីនបាន​សម្លាប់​បាត់​បង​ជីវិត។

យោង​តាម​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​នេះ ​ប្រទេស​ អ៊ីស្រាអែល​ត្រូវ​បាន​បង្គាប់​ឲ្យ​បើក​របាំង​ស្កាត់​ផ្លូវសម្រាប់ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ ​និង​សម្ភារៈ​សំណង់​ចូល​ទៅក្នុង​តំបន់​ហ្គាហ្សា​ដែល​រង​ការខ្ទេចខ្ទាំ​ដោយ​សារ​ការ​វាយប្រហារ​របស់​កង​ទ័ព​អ៊ីស្រាអែល​ប្រឆាំង​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់៕