ការគាំទ្ររបស់អ៊ីរ៉ង់ដល់ក្រុមហាម៉ាស់ត្រូវគេយកចិត្តទុកដាក់ ក្រោយការវាយប្រហារលើអ៊ីស្រាអែល
Your browser doesn’t support HTML5
ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមហាម៉ាស់ប៉ាឡេស្ទីន កំពុងក្លាយជាចំណុចចាប់អារម្មណ៍ ក្រោយពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានឆ្លងដែនចូលទឹកដីអ៊ីស្រាអែលនៅប៉ែកខាងត្បូងកាលពីថ្ងៃទី៧ខែតុលា ដោយវាយប្រហារជនស៊ីវិលនិងទាហាន។ ពលរដ្ឋអ៊ីស្រាអែលនិងប៉ាឡេស្ទីនរាប់រយនាក់ ត្រូវបានសម្លាប់ពេលដែលជម្លោះនេះរាលដាលយ៉ាងលឿន។លោក Henry Ridgwell រាយការណ៍រឿងនេះពីទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។ លោក សាយ មុន្នី ប្រែសម្រួល។