អំពើជួញដូរមនុស្សនៅកម្ពុជានិងនៅក្នុងតំបន់អាស៊ានត្រូវការរដ្ឋាភិបាលអាស៊ាន ទប់ស្កាត់ខ្លាំងឡើងថែមទៀត។ នេះជាការអះអាងរបស់ លោកស្រី លឹមមុនី អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាហុកក្នុងពេលលោកស្រីចូល រួមជាវាគ្មិននៃកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍។
Your browser doesn’t support HTML5
មានទម្រង់ជាច្រើននៃការជួញដូរមនុស្ស ស្តី្រ កុមារនិងមនុស្សពេញវ័យទៅកាន់ប្រទេសជាច្រើនក្នុងតំបន់និងក្រៅតំបន់ ប្រព្រឹត្តដោយក្រុមអ្នកមានអំណាច មានឥទ្ធិពល។ ហើយការណ៍នេះកើតឡើងនៅពេលដែលប្រទេសក្នុងតំបន់នៅគិតតែពីផលប្រយោជន៍ ប្រទេសខ្លួននិងគ្មានវិធានការជាក់លាក់ដើម្បីចូលរួម ទប់ស្កាត់ជាមួយប្រទេសដទៃក្នុងតំបន់លើបញ្ហាជួញដូរមនុស្សដែលកំពុងរង ទុក្ខលំបាកខ្លាំងដោយមេខ្យល់ អ្នកមានអំណាចនិងក្រុមហ៊ុនខ្លះនោះ៕