បទសម្ភាសន៍ VOA៖ ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាំឲ្យមានការរំឭកកេរដំណែលបង្រួបបង្រួមជាតិ
Your browser doesn’t support HTML5
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលកាន់តួនាទីកំពូលៗរបស់ប្រទេស ជានាយករដ្ឋមន្ត្រី ប្រធានសភា ប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានសោយទិវង្គតនៅប្រទេសបារាំងកាលពីថ្ងៃអាទិត្យក្នុងព្រះជន្ម ៧៧ ព្រះវស្សា។ ទោះជាមានការវិភាគ និងការរិះគន់ខ្លះ តែសម្រាប់រាជ្យវង្សមួយអង្គ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មកោ ជាអតីតទីប្រឹក្សាផ្ទាល់របស់សម្តេចឪ ព្រះបរមរតនកោដ្ឋ បានរំឭកនិងផ្តល់តម្លៃទៅលើការដឹកនាំចលនាតស៊ូប្រឆាំងនឹងការឈ្លានពានរបស់បរទេស និងនយោបាយដំបូងដែលបានឈ្នះឆ្នោតកាលពីឆ្នាំ១៩៩៣ ក្រៅពីការលះបង់ដើម្បីការបង្រួបបង្រួមជាតិជាច្រើនលើក។ លោក សុខ ខេមរា នៃវីអូអេជូនកិច្ចសម្ភាសន៍ផ្តាច់មុខដែលបានធ្វើឡើងតាមទូរសព្ទនៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មកោ៕