បទសម្ភាសន៍ VOA៖ កង្វះសារព័ត៌មានឯករាជ្យមិនអាចធានាការបោះឆ្នោតសេរីនិងយុត្តិធម៌ទេ
Your browser doesn’t support HTML5
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថាការខ្វះស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យដែលមានសមត្ថភាពក្នុងការរាយការណ៍ព័ត៌មាន ធ្វើឲ្យកម្ពុជាពិបាកក្នុងការធានាការបោះឆ្នោតមួយប្រកបដោយភាពសេរី ត្រឹមត្រូវនិងយុត្តិធម៌។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងបែបនេះក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»កាលពីថ្ងៃសុក្រទី២១ខែមេសាឆ្នាំ២០២៣ ប្រមាណ៣ខែមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ដែលគ្រោងធ្វើនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣។ សូមលោកអ្នកស្ដាប់បទសម្ភាសន៍នេះដូចតទៅ៖