បទសម្ភាសន៍ VOA៖ ប្រព័ន្ធផ្សព្វផ្សាយឥតលម្អៀង ជំរុញការប្រកួតប្រជែងនយោបាយពិតប្រាកដដើម្បីចម្រើនជាតិ
Your browser doesn’t support HTML5
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថាការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអព្យាក្រឹតនិងឥតលម្អៀង ចាំបាច់នៅប្រទេសកម្ពុជា ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងខាងនយោបាយដែលមានកម្លាំងប្រហាក់ប្រហែលគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជាតិពិតប្រាកដ។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងក្នុងបទសម្ភាសន៍ក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»កាលពីថ្ងៃចន្ទ ទី២២ខែឧសភា ឆ្នាំ២០២៣ ថា«កាលណាយើងខ្វះការប្រកួតប្រជែងបានមានន័យថាធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យ ដំណើរការនៃភាពប្រកួតប្រជែងគ្នា ដើម្បីភាពរីកចម្រើនរបស់ជាតិហ្នឹង ក៏វាអាចនឹងមានការថយចុះទៅតាមហ្នឹងដែរ»។ សូមលោកអ្នកស្ដាប់បទសម្ភាសន៍នេះដូចតទៅ៖