លោក សុន ឆ័យ បន្តផ្តល់ក្តីសង្ឃឹមដល់អនាគតប្រជាធិបតេយ្យកម្ពុជា ទោះការបោះឆ្នោតអាណត្តិនេះគ្មានវត្តមានគណបក្សភ្លើងទៀន
Your browser doesn’t support HTML5
ដូចគ្នានឹងពលរដ្ឋជាច្រើននាក់ផ្សេងទៀតដែរ លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន បានចេញទៅបោះឆ្នោតកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ រក្សាសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ និងដើម្បីផ្តល់ក្តីសង្ឃឹមបន្តទៀតដល់អនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានថ្លែងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេនៅគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោកនៃរាជធានីភ្នំពេញ។ អ្នកស្រី ធីតា វីន លោក ស៊ឹម ចាន់សំណាង និងអ្នកនាង ទែន សុខស្រីនិត ជូនបទសម្ភាសន៍នេះដូចតទៅ៖