អ្នកស្រី រស់ មុំ៖ «ទំនាស់​ដី​ធ្លី​ជា​បញ្ហា​ចម្បង​ដែល​ត្រូវ​ដោះ​ស្រាយ​មុន​គេ​ បើ​សិន​អ្នក​ស្រី​ជាប់​ជា​មេ​ឃុំ»

Your browser doesn’t support HTML5

គណបក្ស​សញ្ជាតិ​កម្ពុជា​មាន​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេ​ឃុំ​ចំនួន​ ២៤៥​ ក្នុង​ចំណោម​ឃុំ​សង្កាត់​ ១.៦៥២ ​ដើម្បី​ប្រកួត​ប្រជែង​ដណ្តើម​យក​តំណែង​មេ​ឃុំ​ឬ​ចៅ​សង្កាត់​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ។ ឃុំ​ខ្នារសណ្តាយ​ ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប​ មាន​ភូមិ​ចំនួន ៦។ ប្រជា​ពលរដ្ឋ​ភាគច្រើន​នៅ​ទី​នោះ​ កំពុង​ជួប​បញ្ហា​លំបាក​ ដូចជា​ការ​ខ្វះខាត​ផ្លូវ ​ស្ពាន​ និង​អគ្គិសនី​ បញ្ហា​ទំនាស់​ដី​ធ្លី ​និង​ទិន្នផល​ផ្នែក​កសិកម្ម​ដែល​មិនមាន​ទី​ផ្សារ​ល្អ។ ​អ្នក​ស្រី​ រស់​ មុំ អាយុ​៤៥​ឆ្នាំ ​ជា​បេក្ខនារី​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយ​ស្រី ​ខេត្ត​សៀម​រាប មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា។ អ្នក​ស្រី​ រស់​ មុំ ​បានប្រាប់​អ្នកស្រី ធីតា វីន អ្នក​យក​ព័ត៌មាន​ឲ្យ​វីអូអេ​ប្រចាំ​រាជធានី​ភ្នំពេញ ថា​ ទំនាស់​ដី​ធ្លី​ជា​បញ្ហា​ចម្បង​ដែល​ត្រូវ​ដោះ​ស្រាយ​មុន​គេ​ បើ​សិន​អ្នក​ស្រី​ជាប់​ជា​មេ​ឃុំ។