បទសម្ភាសន៍ VOA៖ គ.ជ.ប.ថា បរិយាកាសឃោសនាបោះឆ្នោតល្អជាងកាលពីឆ្នាំ២០១៧
Your browser doesn’t support HTML5
មន្ត្រីជាន់ខ្ពស់គ.ជ.ប.វាយតម្លៃបរិយាកាសឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះថាល្អប្រសើរជាងការឃោសនាបោះឆ្នោតឆ្នាំ២០១៧ ដោយមានពាក្យបណ្តឹងតិចតូចហើយមិនមានអំពើហិង្សា។ លោក សោម សូរីដា វាយតម្លៃដូចនេះនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកនៅការិយាល័យស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប.កាលពីថ្ងៃទី២៣ ខែឧសភាដែលជាថ្ងៃទីបីនៃការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ដែលគណបក្សមួយចំនួនត្អូញត្អែរថា មិនមានភាពស្មើគ្នា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍របស់លោក លាស់ លីបលីប ជាមួយលោកអគ្គលេខាធិការរងគ.ជ.ប.៕