លោក យី សីហា៖ «ការចូលរួមពីគណបក្សច្រើន ផ្តល់ជម្រើសនៃអ្នកដឹកនាំល្អដល់អ្នកបោះឆ្នោត»
Your browser doesn’t support HTML5
គណបក្សកម្ពុជានិយមបានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃកាលពីចុងឆ្នាំ ២០២១។ គណបក្សនេះមានបេក្ខជនឈរឈ្មោះជាមេឃុំចំនួន ៣៨ ក្នុងចំណោមឃុំសង្កាត់សរុប ១.៦៥២ ដើម្បីប្រកួតប្រជែងដណ្តើមយកតំណែងមេឃុំ ឬចៅសង្កាត់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ។ ឃុំ សូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានភូមិចំនួន ៧ ហើយប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម។ ការបង្កបង្កើនផលកសិកម្មនៅក្នុងឃុំនេះកំពុងជួបបញ្ហាប្រឈមជាច្រើន ទាំងទិន្នផល និងទីផ្សារ ដែលជាកក្តាមួយជំរុញឱ្យប្រជាពលរដ្ឋជំពាក់បំណុលស្ទើរតែគ្រប់គ្នា។ លោក យី សីហា អាយុ ៣៦ ឆ្នាំ បេក្ខជនមេឃុំ សូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មកពីគណបក្សកម្ពុជានិយម។ លោក យី សីហា បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យ VOA ប្រចាំរាជធានីភ្នំពេញថា ការផ្តល់សេវាសាធារណៈ គ្រឿងញៀន សន្តិសុខសង្គម ផ្លូវថ្នល់ តម្រូវការសុខាភិបាល ការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការចម្បងដែលត្រូវកែប្រែជាចាំបាច់នៅក្នុងឃុំសូភាស ខេត្តកំពង់ចាមនេះ៕